ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Blinken តេស្តឃើញវិជ្ជមានកូវ៉ដ-១៩

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួង ការបរទេស សហរដ្ឋអាមេរិក បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ។
លោក Ned Price អ្នកនាំពាក្យបានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Blinken បានធ្វើតេស្តវិជ្ជមាន សម្រាប់កូវីដ-១៩ នៅរសៀលថ្ងៃពុធ តាមរយៈការធ្វើតេស្ត PCR ។

គាត់បានលើកឡើងថា លោក Blinken ត្រូវបានចាក់វ៉ាក់សាំងយ៉ាងពេញលេញ និងដូសជំរុញប្រឆាំងនឹងមេរោគ ហើយ “កំពុងឆ្លងជំងឺនេះ តែរោគសញ្ញាស្រាលប៉ុណ្ណោះ” ។

លោក Price បានលើកឡើងថា ស្របតាមការណែនាំ របស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ និងក្នុងការពិគ្រោះយោបល់ ជាមួយការិយាល័យសេវា វេជ្ជសាស្រ្តរបស់ក្រសួងការបរទេស លោក Blinken “នឹងនៅដាច់ដោយឡែកនៅផ្ទះ និងរក្សាកាលវិភាគការងារនិម្មិត” ។

យោងតាមការលើកឡើង របស់លោក Price ហើយលោក Blinken មិនបានឃើញប្រធានាធិបតីអាមេរិក ចូ បៃដឹន នៅដោយផ្ទាល់អស់រយៈពេល ជាច្រើនថ្ងៃមកហើយ ។

គួរបញ្ជាក់ថា ដើមឡើយ លោក Blinken គ្រោងនឹងថ្លែងសុន្ទរកថា ស្តីពីយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិននៅឯសាកលវិទ្យាល័យ George Washington ក្នុងទីក្រុង Washington, DC នៅថ្ងៃព្រហស្បតិ៍នេះ ។ វាមិនច្បាស់ ថាតើមានការផ្លាស់ប្តូរ ឬយ៉ាងណាទេទាក់ទងនឹង ការរៀបចំព្រឹត្តិការណ៍នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top