ព្រឹត្តិការណ៍

ហ្វីលីពីន ទិញមីស៊ីល BrahMos របស់ឥណ្ឌា ជាមីស៊ីលលឿនបំផុត នៅក្នុងពិភពលោក

បរទេស៖ រដ្ឋាភិបាលទីក្រុង ម៉ានីល និងក្រុងញូវដេលី នៅឆ្នាំក្រោយនេះ ទំនងនឹងឈានដល់កិច្ចព្រមព្រៀងស្តីពីការប្រគល់មីស៊ីល BrahMos ដែលជាផលិតផលរួមរវាងក្រុមហ៊ុន រុស្ស៊ី – ឥណ្ឌា ទៅឱ្យប្រទេសហ្វីលីពីន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងដោយយោងតាមកាសែត Hindustan Timesថា ហ្វីលីពីនទំនងជានឹងក្លាយជាប្រទេសដំបូងគេដែលនឹងទិញមីស៊ីលប្រភេទ BrahMos ដែលបាញ់ចេញពីយន្តហោះប្រភេទនេះ ។

ប្រភពពីកិច្ចពិភាក្សាបានប្រាប់សារព័ត៌មាន Hindustan Times ថា «ដរាបណាកងទ័ពហ្វីលីពីនមានការព្រួយបារម្ភ, ការមូលមតិគ្នាលើប្រព័ន្ធ BrahMos គឺជាដំណោះស្រាយដែលបានធ្វើរួចរាល់។ ឥឡូវនេះ វាជាការចរចាអំពីតម្លៃហើយយើងសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានបញ្ចប់នៅឆ្នាំក្រោយ»។

យ៉ាងណាក៏ដោយ ការចរចាត្រូវបានគេរាយការណ៍ថា ផ្តោតលើតម្លៃនិងប្រភេទនៃការទូទាត់។

ប្រភពខាងលើបានបន្ថែមទៀតថា «ជំរើសផ្សេងៗគ្នាកំពុងត្រូវបានគេមើលឃើញ ថាតើវាគួរតែជាថវិកាខាងក្នុង រឺប្រាក់កំចីអនុគ្រោះ – និងថាតើនឹងមានលក្ខខណ្ឌអនុគ្រោះមួយចំនួនដែលត្រូវបានផ្តល់ជូនសម្រាប់ការលក់។ ថ្លៃដើមនឹងកំណត់ថាតើមានប្រព័ន្ធប៉ុន្មានដែលបានទិញហើយ” ។

សូមជម្រាបថា ប្រទេសឥណ្ឌាក៏ត្រូវបានគេរាយការណ៍ថា កំពុងចរចាអំពីលទ្ធភាពនៃការបញ្ជូនមីស៊ីល BrahMos ជាមួយប្រទេសថៃ ឥណ្ឌូនេស៊ី និងវៀតណាមផងដែរ។

មីស៊ីល BrahMos គឺផលិតដោយក្រុមហ៊ុនអវកាស BrahMos Aerospace ដែលជាចូលគ្នារបស់ក្រុមហ៊ុនអភិវឌ្ឍន៍រ៉ុក្កែតនិងមីស៊ីលរុស្ស៊ី NPO Mashinostroyeniya និងអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិឥណ្ឌា គឺជាមីស៊ីលបើកបរលឿនបំផុតរបស់ពិភពលោក។ កាលពីខែមុនកងកម្លាំងប្រដាប់អាវុធឥណ្ឌា បានបាញ់សាកល្បងមីស៊ីល BrahMos ដោយជោគជ័យនៅសមុទ្រអារ៉ាប់៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top