ការធ្វើឲ្យធ្មេញសស្អាត ជាមួយនឹងសំបកចេកគឺ ជាវិធីដ៏ងាយស្រួលមួយ ដែលអាចជួយឲ្យធ្មេញ របស់អ្នកមានសុខភាពល្អ។ ម្យ៉ាងវិញទៀត សំបកចេកសម្បូរទៅដោយប្រភពនៃ សារជាតិរ៉ែនិង ប្រភេទវីតាមីនជាច្រើន។
ដូច្នេះដើម្បីធ្វើឲ្យធ្មេញរបស់អ្នកសស្អាត អ្នកគួរតែអនុវត្តន៍តាមវិធី ដោយប្រើសំបកចេកដូចខាងក្រោម៖
១. ដុសធ្មេញរបស់អ្នកដូចធម្មតាជាមួយ នឹងថ្នាំដុសធ្មេញធម្មជាតិ ឬក៏អ្នកអាចប្រើប្រាស់សំបកចេកដុសធ្មេញមុន រួចសឹមដុសធ្មេញដោយ ច្រាស់តាមក្រោយក៏បាន។ ជាមួយគ្នានេះដែរ អ្នកគួរប្រើសំបកចេកទុំពីព្រោះវាផ្ទុក ទៅដោយសារជាតិប៉ូតាស្យូម ច្រើនខ្លាំងជាងចេកចាស់។
២. យកផ្នែកខាងក្នុងនៃសំបកចេក បន្ទាប់មកយកមកដុសធ្មេញ របស់អ្នកក្នុងរយៈពេល ២នាទី។ ទន្ទឹមនឹងនេះផងដែរ សារជាតិរ៉ែដ៏អស្ចារ្យ នៅក្នុងសំបកចេកដូចជា សារជាតិប៉ូតាស្យូម ម៉ាញ៉េស្យូម បានស្យូបចូលទៅក្នុងធ្មេញ ដែលវាអាចធ្វើឲ្យធ្មេញស។
៣. អ្នកគួរតែធ្វើវា ២ដងក្នុងមួយថ្ងៃ នៅពេលព្រឹក និងពេលយប់ឬ មុនពេលចូលគេង ដើម្បីធ្វើការដុសខាត់ឲ្យធ្មេញ របស់អ្នកមានសភាសស្អាត និងមានភាពទាក់ទាញ។