បញ្ហាក្រពះមិនមែនមានតែថ្នាំពេទ្យទេ ទើបអាចព្យាបាលបាន ផ្ទុយទៅវិញវីធីតាមបែបធម្មជាតិ ក៏អាចជួយឲ្យអ្នកជៀសផុត ពីជំងឺក្រពះបានដែរ។ ខាងក្រោមនេះគឺជាវិធីសាស្រ្តមួយចំនួន ដែលអាចជួយឲ្យជាសះស្បើយ ពីការមានអាការឈឺក្រពះ។
១.ទទួលទានទឹកឲ្យបាន ៨កែវក្នុងមួយថ្ងៃ។ កាត់បន្ថយការទទួល ទានសារជាតិកាហ្វេអ៊ីន និង ភេសជ្ជៈដែលមានជាតិហ្គាសខ្លាំង ពីព្រោះសារជាតិទាំងនេះអាចបំផ្លាញជាតិទឹក នៅក្នុងសារពាង្គការតបស់អ្នក។
២.កាត់បន្ថយការទទួលទានទឹកដោះគោ និង អាហារដែលធ្វើពីទឹកដោះគោ ពីព្រោះការទទួលទានបែបនេះអាច ធ្វើឲ្យអ្នកមានអាការរមួលពោះ និងរាគ។ ទោះបីជាយ៉ាងណាក្តីអ្នកអាចទទួលទានវាបាន តែក្នុងបរិមាណតិចជាមុន។
៣.អ្នកគួរតែទទួលទានអង្ករសំរូប ពីព្រោះសារជាតិផ្សេងៗដែលមាន នៅក្នុងអង្ករសំរួបអាចជួយទ្រទ្រង់ សារពាង្គការរបស់អ្នកឲ្យមានភាពរឹងមាំ និង មានសុខភាពល្អ។
៤.ការបន្ថយភាពស្មុគស្មាញរបស់អ្នក និង ព្យាយាមសំរាកឲ្យបានច្រើន ព្រមទាំងទទួលទានអាហារឲ្យបានទៀងពេល។ អ្នកគួរតែចំនាយពេកខ្លះ ដើម្បីធ្វើលំហាត់ប្រាណដោយការ ដើរ ឬរត់តិចៗរយៈពេល៣០នាទី ក្នុងមួយថ្ងៃ ឬអ្នកអាចធ្វើសមាធិក៏បានដែរ។
៥.ប្រើប្រាស់ខ្ញី។ នេះគឺជាឪសថធម្មជាតិមួយដែលភាគ ច្រើនប្រើប្រាស់សំរាប់កែរោគក្រពះ។ អ្នកអាចទទួលទានខ្ញីស្រស់ តែខ្ញី ឬភេសជ្ជៈខ្ញីក៏បានដែរ។ នេះគឺជាឪសថដ៏សក្តិសឹទ្ធ មួយដែលអ្នកគួរតែអនុវត្តន៍ តាមដើម្បីចាកឆ្ងាយពីការឈឺចាប់ ដោយសារបញ្ហាក្រពះ។