ព័ត៌មានអន្តរជាតិ

លោក Elon Musk ប្រកាសនឹងអនុញ្ញាតិឲ្យលោក Trump អាចត្រឡប់មក Twitter វិញ

បរទេស៖មហាសេដ្ឋី កំពូលអ្នកមានទ្រព្យសម្បត្តិច្រើនបំផុត លោក Elon Musk បន្ទាប់ពីមានព័ត៌មានច្បាស់ការនឹងក្លាយជាថៅកែថ្មី របស់ក្រុមហ៊ុន Twitter ហើយនោះលោកបានបញ្ជាក់ថា នៅក្រោយដំណើរការ ទិញលក់រួចរាល់លោក នឹងអនុញ្ញាតិឲ្យអតីតប្រធានាធិបតី Donald Trump អាចវិលត្រឡប់មកកាន់បណ្តាញសង្គមយក្សនេះវិញ។

រំលឹកដែរថាលោក Trump ត្រូវបាន Twitter លុបគណនេយ្យរបស់លោកចោល បន្ទាប់ពីហេតុការណ៍វាយប្រហារអគាររដ្ឋាភិបាល កាលពីថ្ងៃទី៦ខែមករាកន្លងមក ដោយសារតែការបង្ហោះមិនទទួលស្គាល់ ការបោះឆ្នោតរបស់លោក Trump ។

លោក Musk ដែលបានហៅការសម្រេចចិត្ត លុបចោលគណនេយ្យរបស់លោក Trump នេះថាជាការសម្រេចចិត្ត មិនត្រឹមត្រូវនិងដ៏ល្ងង់ខ្លៅបំផុត ហើយគឺជាកំហុសដែលមិនអាចទទួលយកបានឡើយ ពីព្រោះថាលោក  Donald Trump គួរតែមានសិទ្ធក្នុងការបញ្ចេញមតិផ្ទាល់ខ្លួន។

គួរឲ្យដឹងដែរថាចាប់ពីហេតុការណ៍ ថ្ងៃទី៦ខែមករាកន្លងមកលោក Trump ត្រូវបានគេលុបចោលជាបន្តបន្ទាប់ ពីបណ្តាញសង្គមធំៗដូចជា Twitter, Facebook, Youtube ព្រមទាំងបណ្តាញសង្គមជាច្រើនផ្សេងទៀតផង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top