ព័ត៌មានអន្តរជាតិ

រុស្សី ព្រមានដាក់ពង្រាយនុយក្លេអ៊ែរ ក្រោយប្រទេសជាប់ព្រំដែនខ្លួន ស្នើចូលជាសមាជិក ណាតូ! 

វិមានក្រឹមឡាំងបាននិយាយថា ការសម្រេចចិត្ត របស់ប្រទេសហ្វាំងឡង់ក្នុងការស្នើសុំ ចូលជាសមាជិកអង្គការ ណាតូគឺជាការគំរាមកំហែងដល់សន្តិសុខ ប្រទេសរុស្ស៊ី។

ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីហ្វាំងឡង់បានឱ្យដឹងថា ប្រទេសរបស់ខ្លួនត្រូវតែដាក់ពាក្យសុំចូលរួមសម្ព័ន្ធភាពយោធា ដោយមិនអាចធ្វើការពន្យាពេល បានទៀតនោះទេ បន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។

ប្រទេសស៊ុយអែត ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងយោធាជិតស្និទ្ធជាមួយប្រទេសជិតខាង ត្រូវបានគេរំពឹងថា នឹងប្រកាសដាក់ពាក្យ សុំចូលជាសមាជិកណាតូ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

ទីក្រុងមូស្គូបានព្រមានម្តងហើយម្តងទៀត អំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើប្រទេសទាំង២ចូលរួមជាមួយណាតូ ដោយនិយាយថា ខ្លួននឹងត្រូវពង្រឹងកងកម្លាំងរបស់ខ្លួននៅសមុទ្របាល់ទិក និងបានលើកឡើងពីលទ្ធភាព នៃការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់ផងដែរ៕ Source: Sabay

Most Popular

To Top