ភ្នំពេញ៖ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវូវីណាមកម្ពុជាបានដឹកនាំក្រុមកីឡាករ-កីឡាការិនី១៨នាក់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិសម្រាប់ព្រឹត្តការណ៍ប្រកួតកីឡាដ៏ធំជាងគក្នុងតំបន់មួយនេះនៅព្រលានយន្តភ្នំពេញអន្តរជាតិដោយធ្វើដំណើរតាមជើងយន្តហោះពិសេស (Charter Flight) ។
លោក អ៊ូ រតនា បានមានប្រសាសន៍ថា សហព័ន្ធកីឡវ៉ូវីណាមកម្ពុជាបញ្ជូនក្រុមកីឡាករ-កីឡាការិនី១៨នាក់ គ្រូបង្វឹក ៤នាក់ ប្រធានប្រតិភូ១រូប អាជ្ញាកណ្តាល និងចៅក្រម២នាក់ ដឹកនាំប្រកួត១នាក់ ក្នុងនោះមានរូបលោកដែរ ។ ក្រុមកីឡាករ-កីឡាការិនីទំាងអស់ធ្វើការហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាព របស់ពួកគេឲ្យកាន់តែខ្លាំងក្លាថែមទៀត ដោយសារការប្រកួត SEA GAMES នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាន់ តែខិតជិតមកដល់ ដូច្នេះយើងត្រូវជំរុញហ្វឹកហាត់ មិនអាចបង្អង់បានឡើយ ប្រសិនបើចង់ឈ្នះមេដាយ កីឡាករ-កីឡាការិនី ត្រូវតស៊ូហ្វឹកហាត់ជានិច្ច។
លោកបានបន្តថា វិញ្ញសាប្រយុទ្ធរួមានមានកីឡាករ ទិន ឌិន ៥៥ គ.ក្រ កីឡាករ អេ អាំម៉ារិនភូថង ៦០គ.ក្រ កីឡាករ អេ វិៈខាំឈិតភូថង ៦៥ គ.ក្រ កីឡាការិនី សុខ សុភី ៥៥គ.ក្រ កីឡាការិនី ប៉ិច ចំនោ ៦០គ.ក្រ និងកីឡាការិនី ជុក សូម៉ាលី ៦៥គ.ក្រ ។ ចំណែកវិញ្ញាសាសម្តែង និងមេគុនគឺកីឡាការិនី ប៉ាល់ ឆស្ម៊ី កីឡាការនី ពៅ សុខា កីឡាការិនី សឿ ច័ន្ទលក្ខិណា កីឡាការិនី ឯម ច័ន្ទកនិកា កីឡាការ លី បូរ៉ាមី កីឡាករ ប្រាក់ សុវណ្ណនី កីឡាករ សាន សុជាតិ កីឡាករ ជិន ពិសិដ្ឋ កីឡាករ ជ្រិន ប៊ុនឡុង កីឡាករ ម៉េត សុភក្រ្តា កីឡាករ នី ទីហ្សា និងកីឡាករ សៀន ចាន់ហួត។
លោកបានបន្ថែមទៀតថា យកចិត្តទុកដាក់របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងការធ្វើដំណើររបស់ក្រុមកីឡាករ-កីឡាការិនីទំាងងាយស្រួលសម្រាប់ការស្នាក់នៅ ហើយតាមគោលការណម្ចាស់ផ្ទះឲ្យចេញទៅ២ថ្ងៃមុនប៉ុណ្ណោះ។ សម្រាប់ការចេញដំណើរលើនេះរួមមានកីឡាវូវីណាម កីឡាយូដូ និងកង់៕