ព័ត៌មានអន្តរជាតិ

លោក បៃដិន អនុម័ត ការដាក់ពង្រាយឡើងវិញ នៃកងទ័ពអាមេរិក ទៅកាន់ប្រទេសសូម៉ាលី

វ៉ាស៊ីនតោម៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានអនុម័តផែនការដាក់ពង្រាយ ទាហានអាមេរិកឡើងវិញ ទៅកាន់ប្រទេសអាហ្វ្រិកខាងកើត នៃប្រទេសសូម៉ាលី ដើម្បីទប់ទល់នឹងក្រុមជ្រុលនិយម al-Shabab ។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបានឲ្យដឹងក្នុងអំឡុងពេល ផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន ដោយនិយាយក្នុងលក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះថា ដកចេញពីកងកម្លាំង ដែលបានដាក់ពង្រាយរួចហើយ នៅក្នុងទ្វីបអាហ្រ្វិក ទាហានអាមេរិកតិចជាង ៥០០នាក់ នឹងត្រូវដាក់ទីតាំងថ្មី ទៅកាន់ប្រទេសសូម៉ាលី ដើម្បីបង្កើតជា “វត្តមានយោធាអាមេរិកតូចមួយ ដែលជាប់លាប់” នៅក្នុងប្រទេស ក្រោមច្បាប់កំណត់ដោយសេតវិមាន។

ចំណាត់ការរបស់រដ្ឋបាល បានផ្លាស់ប្តូរបទបញ្ជារបស់អតីត ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលបានធ្វើឡើងនៅក្នុងថ្ងៃរសាត់ នៃរដ្ឋបាលរបស់លោក ក្នុងការដកបុគ្គលិកយោធាអាមេរិក ប្រមាណ ៧៥០នាក់ ចេញពីប្រទេសសូម៉ាលី។

កងទ័ពអាមេរិក បាននិងកំពុងបំពេញភារកិច្ចរបស់ខ្លួន នៅក្នុងប្រទេស ដែលហែកហួរដោយសង្រ្គាម ដោយផ្អែកលើមូលដ្ឋានបង្វិល ចាប់តាំងពីលោក បៃដិន ឡើងកាន់តំណែង ជាថាមពលដែលរដ្ឋបាល ឥឡូវនេះចាត់ទុកថា មិនគ្រប់គ្រាន់ក្នុងការដោះស្រាយ ការគំរាមកំហែងភេរវករ ដែលបង្កឡើងចំពោះជនជាតិអាមេរិក នៅក្នុងតំបន់៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top