កីឡា

កីឡាទូករ៉ូអ៊ីង និងកីឡាវូស៊ូម្ចាស់ មេដាយសំរិទ្ធ SEA GAMES បានមកដល់កម្ពុជាវិញហើយ 

ភ្នំពេញ៖ ម្ចាស់មេដាយសំរិទ្ធចំនួន៥ គ្រឿងលើប្រភេទកីឡាទូករ៉ូអ៊ីង និងកីឡាវូស៊ូនៃព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣១ ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមបានមកដល់ព្រលានយន្តភ្នំពេញអន្តរជាតិដោយធ្វើដំណើរតាមជើងយន្តហោះពិសេស (Charter Flight) នាយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

ក្នុងឳកាសទទួលស្វាគមន៍កីឡាករ-កីឡាការិនីយ៉ាងកក់ក្តៅពីសំណាក់ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហឹនកីឡា។

សម្រាប់ប្រភេទរ៉ូអ៊ីង កីឡាករកម្ពុជា ផន សុភាន និងកីឡាករកម្ពុជា ជៅ សំរេច ទទួលបានមេដាយសំរឹទ្ធស្ទួនសម្រាប់ការប្រកួតកីឡាទូករ៉ូអ៊ីងលើវិញ្ញាសាគូបុរស M2X នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ SEA GAMES ជាមេដាយដំបូងរបស់សហព័ន្ធតែម្តង។ ចំណែកកីឡាវូស៊ូកម្ពុជាដណ្តើមមេដាយសំរឹទ្ធ ៣គ្រឿងរួមមានកីឡាការិនី ផាត់ ដានី ទម្ងន់៥២គឡូក្រាម កីឡាករ មុំ សាមិត្តប្រាំពីរកែវ ទទួលបានមេដាយសំរឹទ្ធិ ទម្ងន់៥៦គីឡូក្រាម និងកីឡាករ ម៉ៅមុយចន្ថាឬទ្ធិ ទទួលបានមេដាយសំរឹទ្ធិ ទម្ងន់៦០គីឡូក្រាម
ចំពោះម្ចាស់មេដាយមាសកីឡាអាស៊ី ២០១៨ និងជាម្ចាស់មេដាយមាស SEA GAMES ២០១៩ កីឡាការិនីជឺជិតស៊ូកម្ពុជា ខាន់ ចេសា បានបាត់បង់ឱកាសចូលរួមប្រកួតប្រជែងមេដាយ SEA GAMES 2021 ដោយសារលើសទម្ងន់ ធ្វើឲ្យ នៅទីក្រុងហាណូយប្រទេសវៀតណាម ដោយសារមិនអាចឆ្លងផុតដំណាក់កាលថ្លឹងទម្ងន់៕ដោយ៖លី ភីលីព

Most Popular

To Top