ព័ត៌មានអន្តរជាតិ

លាមកបុរេប្រវត្តិ រកឃើញនៅ Wiltshire បង្ហាញអំពីជំនាញ ធ្វើម្ហូបរបស់អ្នក សាងសង់ Stonehenge

អង់គ្លេស ៖ លាមកបុរាណ ដែលបានរកឃើញនៅជិត Stonehenge បង្ហាញថា អ្នកសាងសង់ របស់វាប្រហែល ជាបានទទួលទានអាហារគោ និងក្របី ដែលចម្អិនគ្មានអនាម័យ ក្នុងពិធីបុណ្យរដូវរងា ដ៏វីរភាព យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

ការរកឃើញដ៏ចម្លែកនៅ Durrington Walls មានចម្ងាយត្រឹមតែ ២.៨គីឡូម៉ែត្រពីថ្មបុរាណនៅ Wiltshire ដែលមានអាយុកាល តាំងពីឆ្នាំ ២,៥០០ មុនគ.ស នៅពេល Stonehenge ភាគច្រើនត្រូវបានសាងសង់ ហើយការវិភាគលើលាមក បានរកឃើញបានរកឃើញភស្តុតាង នៃស៊ុតរបស់ពពួកដង្កូវ ប៉ារ៉ាស៊ីត ។

នេះជាការលើកឡើង របស់ក្រុមបុរាណវិទូមួយក្រុម បានណែនាំអ្នកស្រុក ធ្វើពិធីជប់លៀង លើសរីរាង្គខាងក្នុងរបស់គោ និងក្របី និងផ្តល់អាហារ នៅសល់ដល់ឆ្កែរបស់ពួកគេ ។ ក្រុមដឹកនាំដោយ សាកលវិទ្យាល័យ Cambridge បានស៊ើបអង្កេតបំណែក លាមកបុរាណចំនួន ១៩ ឬបាសាណីភូត បានរកឃើញ នៅកន្លែងតាំងទីលំនៅ និងត្រូវបានរក្សាទុកអស់រយៈពេលជាង ៤,៥00 ឆ្នាំមកហើយ ។

៥ នៃបាសាណីភូតមាន ២៦ ភាគរយ មនុស្សមួយ និងឆ្កែ៤ មានស៊ុត នៃពពួកដង្កូវប៉ារ៉ាស៊ីត។ អ្នកស្រាវជ្រាវ ណែនាំថា នេះគឺជាភស្តុតាងដំបូងបំផុត សម្រាប់ប៉ារ៉ាស៊ីតពោះវៀននៅក្នុងចក្រភពអង់គ្លេស ដែលប្រភេទសត្វផលិតលាមក ក៏ត្រូវបានកំណត់ អត្តសញ្ញាណផងដែរ៕ដោយ៖លី ភីលីព

Most Popular

To Top