ព័ត៌មានអន្តរជាតិ

ប្រវត្តិសាស្ត្រថ្មីសម្រាប់សហព័ន្ធកីឡាជាតិទំាង៤ឈ្នះមេដាយប្រាក់ និងសំរិទ្ធគ្រឿងនៃ SEA GAMES 2021នៅវៀតណាម

ភ្នំពេញ៖ នេះជាប្រវត្តិសាស្ត្រថ្មីមួយទៀតសហព័ន្ធកីឡាជាតិទំាង៤ សហព័ន្ធកីឡាបាល់ទះកម្ពុជា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា សហព័ន្ធកីឡាយូដូកម្ពុជា និងសហព័ន្ធខ្មែរហែលទឹកទើបទទួលបានមេដាយគ្រឿងលើកដំបូងនៃព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាម។


លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក តែម ម៉ឺន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាពិកកម្ពុជា លោក ម៉ិល កាដូ អគ្គរងអគ្គនាយកដ្ឋានកីឡា និងលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ព្រមទាំងតំណាងសហព័ន្ធកីឡាជាតិនានាបានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញរបស់ប្រតិភូកីឡាកម្ពុជាលើ៧ប្រភេទកីឡា។


ប្រតិភូកីឡាកម្ពុជាលើ៦ប្រភេទកីឡាបានធ្វើដំណើរវិលត្រឡប់មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ បន្ទាប់ពីបានបំពេញបេសកកម្មព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាម។


សម្រាប់ប្រភេទកីឡាទាំង១៣នេះ ក្នុងនោះកីឡា៤ប្រភេទទទួលបានមេដាយរួមមានក្រុមកីឡាករហែល ទឹកពាក់ជើងទាជម្រើសជាតិកម្ពុជាទទួលបានមេដាយសំរឹទ្ធលើវិញ្ញាសាហែលបណ្តាក់ ៤x២០០ម៉ែត្រ (surface)កីឡាករ លឹម កែវឧត្តម កីឡាករ ទួន ទិត្យ សត្យា កីឡាករ លឹម សុខវឌ្ឍន៍នន្ទ និងកីឡាករឆោម ច័ន្ទ ថន។


ចំណែកកាយសម្ព័ន្ធទទួលបានមេដាយ៣គ្រឿង គឺមេដាយប្រាក់២គ្រឿង និងមេដាយ១គ្រឿង សម្រាប់ក្រុមកីឡាកាយសម្ព័ន្ធ កីឡាករ ហាស់ សុខហ៊ និង កីឡា កា រិនី ម៉ូ ស្រីពៅ ដណ្ដើម បាន មេដាយ ប្រាក់ លើ វិញ្ញាសាគូ Mixed Pair ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា កីឡាករ ជឿន ចាន់បូរី, កីឡាករ ត្រន ប៊ុនធឿន, កីឡាករ ង៉ែត តុលា, កីឡាករ ហាស់ សុខហ៊ និងកីឡាការិន ម៉ូ ស្រីពៅ ដណ្ដើមបានមេដាយប្រាក់ និងកីឡាករ ហាស់ សុខហ៊, ត្រន ប៊ុនធឿន និងកីឡាការិនី ម៉ូ ស្រីពៅ ទទួលបានមេដាយសំរិទ្ធ លើប្រភេទកីឡាកាយសម្ព័ន្ធ វិញ្ញាសា Mixed Trio។


ចំពោះកីឡាបាល់ទះក៏ទទួលបានមេដាយសំរិទ្ធ និងកីឡាយូដូមេដាយសំរិទ្ធ៕

👏 អបអរសាទរ! ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា កីឡាករ ជឿន ចាន់បូរី, កីឡាករ ត្រន ប៊ុនធឿន, កីឡាករ ង៉ែត តុលា, កីឡាករ ហាស់ សុខហ៊ និងកីឡាការិន ម៉ូ ស្រីពៅ ដណ្ដើមបានមេដាយប្រាក់

Most Popular

To Top