ព័ត៌មានអន្តរជាតិ

ឥណ្ឌាសង់​ផ្លូវ​យុទ្ធសាស្រ្ត​​​មួយ ក្បែរព្រំដែន ជាកន្លែងតែងប្រឈម​មុខ​ដាក់​គ្នា​ និង​​ប៉ះ​ទង្គិច​គ្នា ​ជា​រឿយ​ៗ​​​ជាមួយចិន

ប្រទេស​ឥណ្ឌា​ បាន​បើក​ឲ្យ​ប្រើប្រាស់​ នូវ​ផ្លូវ​យុទ្ធសាស្រ្ត​ក្រោម​ដី​មួយ ដែល​មាន​ចម្ងាយ​៩​គីឡូម៉ែត្រ​ ជា​ផ្លូវ​វាងភ្នំ​ព្រិល​ទឹក​កកក្នុង​រដូវ​ត្រជាក់​។

ផ្លូវ​ថ្មី​នេះ​ជា​ផ្លូវ​កាត់​​អាច​ធ្វើ​ឲ្យ​ចំណេញ​ផ្លូវ​ធ្វើ​ដំណើរ ​ប្រមាណ​៤៦គីឡូម៉ែត្រ​ ទៅកាន់​តំបន់​ Ladakh​ ​ជា​តំបន់​ដែលកង​ទ័ព​ប្រទេស​ឥណ្ឌា​និងចិន​ កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ និង​តែង​ប៉ះ​ទង្គិច​គ្នា​ជា​រឿយ​ៗ​​​។ វា​អាច​ជួយ​ឲ្យ​ប្រទេស​ឥណ្ឌា​ ​ដាក់​ពង្រាយ​កងទ័ពនិង​ឧបករណ៍​យោធា​បាន​យ៉ាង​ឆាប់​រហ័ស​ជាង​មុន​ នៅ​ពេល​សភាព​ការ​បន្ទាន់​ណា​មួយ​កើត​ឡើង​។

ស្ថិត​នៅ​ចន្លោះ​បន្ទាត់ព្រំ​ដែន​រវាង​ប្រទេស​ឥណ្ឌា ​និង​ចិន​នោះ​ តំបន់វាល​ខ្សាច់​ដ៏​ត្រជាក់​ Ladakh ​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ជើង ​ប្រទេស​ឥណ្ឌា​ បាន​ក្លាយ​ជា​ចំនុច​រសើប​មួយ​ រវាងប្រទេស​ឥណ្ឌា​និង​ចិន​ ដែល​មាន​ជម្លោះលើ​បន្ទាត់​ព្រំ​ដែន ​នៃ​ប្រទេស​ទាំង​ពីរ៕ Source: Sabay

Most Popular

To Top