The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែការពារសញ្ជាតិ ប្រេស៊ីល Diego Carlos នៅថ្ងៃនេះកំពុងស្ថិតនៅក្នុងដំណាក់ កាលត្រួតពិនិត្យសុខភាព រួចទៅហើយ ដើម្បីធ្វើការផ្លាស់ប្តូរជាផ្លូវការ មកចូលរួមជាមួយនឹងក្លឹប Aston Villa។
ប្រភពដដែលបានអះអាងថា ក្លឹប Aston Villa ក្រោមការដឹកនាំរបស់លោក Steven Gerrad បានឈាន
ទៅដល់កិច្ចព្រមព្រៀង ដោះដូរមួយចំពោះកីឡាករ ខ្សែការពារ Carlos ពីក្លឹបអេស្បាញ Sevilla ។
កន្លងមក Carlos ក៏មានលេចឬដំណឹង ក្នុងការផ្លាស់ប្តូរទៅលេង ជាមួយនឹងក្លឹប Newcastle ផងដែរប៉ុន្តែក្លឹបទាំង
ពិរមិនអាចឈានទៅដល់កិច្ចព្រមព្រៀង ជាមួយគ្នាបានឡើយ ពាក់ព័ន្ធនឹងបញ្ហាតម្លៃខ្លួន៕
ប្រែសម្រួល៖ស៊ុនលី