សិល្បៈ និង កម្សាន្ត

តារាសម្ដែងចិន Jing Tian ត្រូវពិន័យប្រាក់ ១,០៨ លានដុល្លារ អាមេរិក ពីបទគាំទ្រ ស្ករគ្រាប់ សម្រកទម្ងន់

ចិន ៖ យោងតាមអាជ្ញាធរ បានប្រាប់ឲ្យដឹងថា និយតករក្នុងប្រទេសចិន បានពិន័យតារាសម្តែងចិន នាង Jing Tian ក្នុងចំនួនទឹកប្រាក់ ៧.២២ លានយ័ន (១.០៨ លានដុល្លារអាមេរិក) សម្រាប់ការចូលរួម ក្នុងយុទ្ធនាការ លក់ ដើម្បីគាំទ្រស្ករ គ្រាប់ផ្លែឈើ និងបន្លែដែលពឹងផ្អែក លើការផ្សាយពាណិជ្ជកម្ម មិនពិត បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia តារាសម្តែង ដែលបានលេចមុខ នៅក្នុងខ្សែភាពយន្តហូលីវូដ ដូចជា Kong: Skull Island និង Pacific Rim: Uprising គឺជាឯកអគ្គរដ្ឋទូត នៃផលិតផល សម្រកទម្ងន់ ដោយក្រុមហ៊ុន Infinite Free ជាក្រុមហ៊ុនមានមូលដ្ឋាន នៅទីក្រុងក្វាងចូវសន្មតថា ជួយការពាររាងកាយពីការ ស្រូបយកជាតិស្ករ ប្រេង និងខ្លាញ់ ។

យោងតាមសារព័ត៌មាន South China Morning Post (SCMP) រដ្ឋបាលរដ្ឋរបស់ប្រទេសចិន សម្រាប់បទប្បញ្ញត្តិទីផ្សារ បាននិយាយកាលថ្ងៃទី ២៦ ខែឧសភាថា ការស្រាវជ្រាវរបស់ខ្លួនបានរកឃើញថា មិនមានអត្ថប្រយោជន៍ សុខភាពសំខាន់ៗ ចំពោះផលិតផលនាំឲ្យ មានការផាក ពិន័យរបស់នាង ។ នាង Jing បានបង្ហាញមុខនាង ទៅមើលវីដេអូផ្សព្វផ្សាយ ផលិតផលវេចខ្ចប់ ដោយអះអាងថា អត្ថប្រយោជន៍សុខភាព របស់វាគឺពិតប្រាកដ ។

កាលពីថ្ងៃទី ២៨ ខែឧសភា នាងបានចេញសារសុំទោស ជាសាធារណៈ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo ដោយនិយាយថា នៅពេលអនាគត ខ្ញុំនឹងបន្តទទួលខុសត្រូវចំពោះផលិតផលដែលខ្ញុំគាំទ្រ ដល់អ្នកប្រើប្រាស់ ។ នាងបានបន្ថែមថា នាងបានទទួលយក ការពិន័យ និងបង់ប្រាក់ពិន័យភ្លាមៗ។
SCMP ក៏បានរាយការណ៍ថា Infinite Free ត្រូវបានពិន័យជាប្រាក់ចំនួន ៤.៦៤ លានយន់ ខណៈ រដ្ឋាភិបាលរឹបអូសផលិតផល ដែលមានតម្លៃ ២.៥៨ លានយ័ន។ ការផ្សាយ ពាណិជ្ជកម្ម នាង Jing បានអះអាងថា ផលិតផលអាចជួយមនុស្សរក្សា “រូបរាងល្អ” ជាមួយនឹងស្ករគ្រាប់២ បន្ទាប់ពីអាហាររួចក៏ត្រូវ បានដកចេញពីអាកាសផងដែរ ៕ ដោយ៖លី ភីលីព

Most Popular

To Top