ព័ត៌មានអន្តរជាតិ

ការហាមប្រាមភ្លុកដំរី ចូលជាធរមានថ្ងៃនេះ ទោះបីរងចាំពេល អស់រយៈ៤ ឆ្នាំក៏ដោយ

អង់គ្លេស ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា វាត្រូវចំណាយពេល៤ ឆ្នាំសម្រាប់ច្បាប់ Ivory 2018 ដើម្បីអនុវត្ត ដោយក្រុមយុទ្ធនាការ និយាយថា ការពន្យារពេលនេះ បានអនុញ្ញាត ឲ្យការជួញដូរភ្លុក មិនត្រឹមតែបន្តប៉ុណ្ណោះទេ ប៉ុន្តែដើម្បីស្វែងរកវិធីថ្មី នៃការកេងប្រវ័ញ្ចសត្វ ។

យោងតាមរដ្ឋាភិបាលបានឲ្យដឹងថា ច្បាប់ថ្មីដែលហាមឃាត់ ការលក់ភ្លុកដំរីនៅចក្រភពអង់គ្លេស ចាប់ពីថ្ងៃនេះ គឺជាពេលវេលាដ៏សំខាន់នៃការការពារដំរី។ ប៉ុន្តែទោះបីជាមានការស្វាគមន៍ យ៉ាងទូលំទូលាយពីអ្នក អភិរក្ស ក៏ដោយ ក៏មានការបារម្ភថា វាមិនទៅឆ្ងាយគ្រប់គ្រាន់ ដើម្បីការពារប្រភេទ សត្វដទៃទៀតនោះទេ ។

សេចក្តីថ្លែង ការណ៍ រួមមួយពីអង្គការក្រៅរដ្ឋាភិបាល ចំនួន ១៤ ប្តេជ្ញាចិត្តក្នុងការអភិរក្សនិយាយថា ដោយសារការគំរាមកំហែង ដែលគេដឹង អំពីការជួញដូរភ្លុកដំរី វាជារឿងអកុសល សម្រាប់ផ្លូវទៅកាន់ការអនុវត្តច្បាប់ Ivory របស់ចក្រភពអង់គ្លេស មានភាពយឺតយ៉ាវ ។ កាលឆ្នាំ ២០១៧ វាត្រូវបានគេបង្ហាញថា ចក្រភព អង់គ្លេសគឺជាអ្នកនាំចេញ ភ្លុកវត្ថុបុរាណឈានមុខគេ របស់ពិភពលោកជាពិសេស ទៅកាន់ប្រទេសចិន និងហុងកុងជាចំណុចក្តៅ ពាណិជ្ជកម្ម២ សម្រាប់ភ្លុកដំរីខុសច្បាប់​ ។

ចាប់ពីថ្ងៃនេះទៅចក្រភពអង់គ្លេស បានបន្ថែមឈ្មោះរបស់ខ្លួន ទៅក្នុងបញ្ជីប្រទេសមិនធ្លាប់ មានច្បាប់កើនឡើង ចំពោះការជួញដូរភ្លុកនៅទីផ្សារ ក្នុងស្រុករបស់ពួកគេ ។ ច្បាប់ Ivory Act មានន័យថា អាចមានការផាក ពិន័យ រហូតដល់ ២៥0,000ផោន សម្រាប់នរណាម្នាក់លក់ភ្លុក ដោយខុសច្បាប់ពីទៅ ឬខាងក្នុងចក្រភពអង់គ្លេស ។

នៅមានទំនិញមួយចំនួន ដែលអាចលក់បានក្រោមការ លើកលែង រួមមាន រូបតូចបញ្ឈរ ឧបករណ៍តន្ត្រី របស់របរដែលមានមាតិកាភ្លុកទាប ការលក់ទៅសារមន្ទីរដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងវត្ថុកម្រ និងសំខាន់ៗ​ ៕ ដោយ៖លី ភីលីព

Most Popular

To Top