អង់គ្លេស ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ជនចំណាកស្រុក ដែលត្រូវបានបញ្ជូន ទៅប្រទេស Rwanda នៅខែក្រោយនឹងធ្វើដំណើរហោះហើរ ទៅកាន់ប្រទេសអាហ្វ្រិកខាងកើត នឹងស្នាក់នៅក្នុងរមណីយដ្ឋានលំដាប់ផ្កាយ៣ មានអាងហែលទឹក កន្លែងហាត់ប្រាណ ទីលានវាយកូនបាល់ និងទីលានវាយកូនហ្គោល ។
ជនចំណាកស្រុក រហូតដល់១០០ នាក់ ត្រូវបានកំណត់ថា នឹងហោះហើរទៅកាន់រដ្ឋអាហ្រ្វិកខាងកើត ក្នុងខែមិថុនាជាផ្នែក នៃការបង្ក្រាបរបស់រដ្ឋាភិបាល លើចំនួនកើនឡើង នៃការឆ្លងតំបន់ខុសច្បាប់ ទៅកាន់ចក្រភពអង់គ្លេស ។ ព័ត៌មានលម្អិតច្បាស់លាស់ នៃជើងហោះហើរនិរទេស ដែលមានចម្ងាយ ៦,000 ម៉ាយ កំពុងត្រូវបានការពារយ៉ាងជិតស្និទ្ធ ដោយរដ្ឋាភិបាលអង់គ្លេស និង Rwanda ។
គេហទំព័រឌៀលីម៉ែល បានដឹងថា ជនចំណាកស្រុក ដែលផ្ទុកដោយយន្តហោះដំបូង អាចទៅដល់រដ្ឋធានី Kigali នៅដើមពាក់កណ្តាលខែមិថុនា មុនពេលសន្និសីទប្រមុខ រដ្ឋាភិបាល Commonwealth នឹងធ្វើឡើង នៅទីនោះ ។ ហើយសំណាងបំផុត ក្នុងចំណោមពួកគេគឺអ្នក ដែលនឹងត្រូវបញ្ជូនទៅសណ្ឋាគារ Desir Resort ។
ស្ថិតនៅជាយក្រុងដ៏ស្ងប់ស្ងាត់មួយ នៅជាយក្រុង Kigali រដ្ឋធានី Desir មានអាងហែលទឹក បារនៅខាងក្រៅ និងភោជនីយដ្ឋាន និងកន្លែងស្ប៉ា ព្រមទំាងការប្រើប្រាស់ប្រព័ន្ធ WIFI ឥតគិតថ្លៃ ទីលានវាយកូនបាល់ កន្លែងហាត់ប្រាណ និងការចូលទៅកាន់ទីលានវាយកូនហ្គោល បន្ទប់ទាំងអស់ មានបន្ទប់ទឹកឯកជន មួយមានផ្កាឈូក ។
សម្រាប់ភ្ញៀវ ដែលកក់ទុកនៅទីផ្សារបើក ចំហ បន្ទប់ VIP មានសម្ភារៈផ្ទះបាយមានតម្លៃ ៤៦ ផោន ក្នុងមួយយប់ ចំពោះបន្ទប់ទោល មានតម្លៃ២៣ផោន ក្នុងមួយយប់ និងបន្ទប់ភ្លោះមានតម្លៃ ៤៦ផោន រួមទាំងអាហារពេលព្រឹកផងដែរ ។ ភោជនីយដ្ឋាននៅសណ្ឋាគារ Desir Resort លំដាប់ផ្កាយបី ផ្តល់ជូននូវជម្រើសអាហារក្នុងស្រុក និងលោកខាងលិច រួមទាំងត្រីទីឡាពៀដុត ប៊ឺហ្គឺសាច់គោ និងភីហ្សា៕ដោយ៖លី ភីលីព