សិល្បៈ និង កម្សាន្ត

លោក Lee Seung Gi មានពាក្យចចាមអារ៉ាមទិញផ្ទះតម្លៃ ៤.៥លានដុល្លារ សម្រាប់មិត្តស្រី នាង Lee Da In

កូរ៉េ៖ បើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា លោក Lee Seung Gi ជាតារាសម្តែងកូរ៉េខាងត្បូង និងអ្នកចម្រៀងមានពាក្យចចាមអារ៉ាមថា បានបង្កើតភាពភ្ញាក់ផ្អើលដល់ មិត្តស្រីរបស់លោក នាង Lee Da In ទិញផ្ទះតម្លៃ ៤,៥លានដុល្លាររបស់លោក។

វគ្គថ្ងៃទី៨ ខែមិថុនា នៃប៉ុស្តិ៍ YouTube ‘Jinho, The President of Entertainment’ បានបង្ហាញពីពាក្យចចាមអារ៉ាម ជុំវិញការរៀបការរបស់ Lee Seung Gi និង Lee Da In នាពេលខាងមុខ។ YouTuber បាននិយាយថា Lee Seung Gi បានទិញផ្ទះផ្ដាច់មួយនៅ Seonbuk-dong ក្នុងតម្លៃ ៥.៦៣ ពាន់លានវ៉ុន (៤,៥ លានដុល្លារ) នៅចុងឆ្នាំ ២០២០។

ពាក្យចចាមអារ៉ាមបានបន្តថា នាង Lee Da In ជាតារាសម្តែងត្រូវបានចុះឈ្មោះ ជានាយកផ្នែកខាងក្នុងនៃ អគារគ្រប់គ្រងដោយ Lee Seung Gi ។ Lee Ju Hee ត្រូវបានចុះបញ្ជីជានាយកក្រុមប្រឹក្សាភិបាល គឺជាឈ្មោះពិតរបស់ Lee Da In ។ ម្ចាស់ផ្ទះនៅតែ Lee Seung Gi”។

YouTuber បានអះអាងបន្ថែមថា ស្លាកសញ្ញា Human Made របស់ Lee Seung Gi ត្រូវបានផ្លាស់ប្តូរទៅអគារតូចមួយនៅ Sindang-dong ហើយអាជីវកម្មស្នូលទាំងអស់ ត្រូវបានបោះបង់ចោលសម្រាប់ Lee Da In ។ ពាក្យចចាមអារ៉ាមកំពុង លេចធ្លោឡើងក្នុងពេលនេះ Lee Seung Gi និង Lee Da In នឹងរៀបការក្នុងពេលឆាប់ៗនេះ បើទោះជាមានពាក្យចចាមអារ៉ាម បែកបាក់គ្នាកាលពីសប្តាហ៍មុនក៏ដោយ ៕

ដោយ៖ លី ភីលីព

Most Popular

To Top