ព័ត៌មានអន្តរជាតិ

វិទ្យុរុស្សី ចាក់ភ្លេងជាតិអ៊ុយក្រែន និងចម្រៀងប្រឆាំងសង្គ្រាម ក្រុមបច្ចេកទេសកាត់ផ្តាច់ ពីប្រព័ន្ធផ្សាយភ្លាមៗ

ស្ថានីយ៍វិទ្យុមួយរបស់រុស្សី ត្រូវបានក្រុមហែគឃ័រ ជ្រៀតចូលដោយគេសន្និដ្ឋានបានថា ជាសកម្មភាពប្រឆាំង នឹងសង្គ្រាមឈ្លានពានរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។

បន្ទាប់ពីជ្រៀតចូលបានសម្រេច ទៅលើប្រព័ន្ធផ្សាយរបស់សា្ថនីយ៍វិទ្យុរុស្សី ដែលមានឈ្មោះថា Kommersant FM ក្រុមហែគឃ័រ បានធ្វើសកម្មភាពភ្លាមៗ ដោយចាក់ភ្លេងជាតិ របស់ប្រទេសអ៊ុយក្រែន និងបទចម្រៀងប្រឆាំងនឹងសង្គ្រាម។

មិនបង្អង់យូរ ក្រុមការងារបច្ចេកទេស របស់វិទ្យុរុស្សីមួយនេះ បានធ្វើការយ៉ាងដុតដៃដុតជើង ដើម្បីកាត់ផ្តាច់សម្លេងផ្សាយតាមរលកធាតុអាកាស ជាបណ្តោះអាសន្នផងដែរ។

ចាប់តាំងពីក្រុងមូស្គូ បានបើកការឈ្លានពានលើអ៊ុយក្រែន ក្រុមចោរអុីនធើណេត ឫ ក្រុមហែគឃ័រ បានប្រកាសសង្គ្រាម Cyber War ជាមួយរុស្សី។ ចាប់តាំងពីនោះមក វេបសាយ ទូរទស្សន៍ និង វិទ្យុរបស់រុស្សី តែងជួបប្រទះបញ្ហាជាញឹកញាប់៕ Source: Sabay

Most Popular

To Top