ភ្នំពេញ ៖ លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ និងប្រធានសហព័ន្ធ កីឡាវាយកូនឃ្លីលើតុកម្ពុជា និងលោកបណ្ឌិត ដួង ហេង អនុប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា នាល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានជួបសំណេះសំណាល ជាមួយគណៈប្រតិភូ គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និងកីឡាករ-កីឡាការិនី កីឡាវាយកូនឃ្លីលើតុ មុនចេញដំណើរបោះជំរុំហ្វឹកហាត់ ព្រមទំាងចូលរួមការ ប្រកួតនៅប្រទេសថៃ នៅសាលហ្វឹកហាត់របស់សហព័ន្ធ នៃពហុកីឡដ្ឋានជាតិអូឡាំពិក ។
លោក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា សូមឲ្យកីឡាករ-កីឡាការិនីកីឡា វាយកូនឃ្លីលើតុ ត្រូវតែគោពរវិន័យ និងស្តាប់គ្រូបង្វឹករបស់ខ្លួន ទាំងការហ្វឹកហាត់ និងការប្រកួត ដោយសារ នៅទីនោះ យើងមិនស្គាល់ទីតាំងច្បាស់ឡើយ ដូច្នេះព្យាយាមហ្វឹកហាត់ ឲ្យល្អប្រសើរដើម្បីពង្រឹង សមត្ថភាពកាន់តែប្រសើរឡើង ។
លោក ស៊ុន សុទ្ធារិទ្ធ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បាននិយាយថា សហព័ន្ធបញ្ជូនគណៈប្រតិភូ គ្រូបង្វឹក ចៅក្រុម និងកីឡាករ-កីឡាការិនី វ័យក្មេងចំនួន១៥នាក់ ចូលរួមការជំរុំហ្វឹកហាត់ អាយុក្រោម១៥ឆ្នាំ និង អាយុក្រោម១៩ឆ្នាំ អាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ និងការប្រកួតកីឡាវាយកូនឃ្លីលើតុ ជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី២៦ ឆ្នាំ២០២២ “the 26th South East Asian Junior & Cadet Table Tennis Championships” នៅប្រទេសថៃ នឹងប្រព្រឹត្តិចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២២ ។
លោកបានបន្តថា ចំណែកការប្រកួតកីឡាវាយកូនឃ្លីលើតុ ជើងឯកអាស៊ីអាគ្នេយ៍លើកទី១២ ឆ្នាំ២០២២ “the 12th South East Asian Table Tennis Championships 2022” ក្នុងនោះមានគណៈប្រតិភូ គ្រូបង្វឹក ចៅក្រុម និងកីឡាករ-កីឡាការិនីវ័យក្មេងចំនួន៥នាក់នឹងប្រព្រឹត្តិចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ ។ ចំពោះរូបលោកទៅចូលរួមមហាសន្តិបាត សហព័ន្ធកីឡាវាយកូនឃ្លីលើតុ អាស៊ីអាគ្នេយ៍ផងដែរ ដោយឡែកកាល នៅប្រទេសវៀតណាម យើងបានចូលរួមប្រជុំ នៅទីនោះសួររឿងរៀបចំ ការប្រកួតកីឡា SEA GAMES 2023 នៅកម្ពុជាបានអ្វីខ្លះ។
លោកអគ្គលេខាធិការ បានបន្ថែមថា ការទៅចូលរួមចូលរួមការ ជំរុំហ្វឹកហាត់ និងការប្រកួតអាចសង្ឃឹមថា ទទួលបានលទ្ធផលល្អ ទំាងអាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៩ឆ្នាំ ដោយសារការប្រកួតសិស្សបឋម លោកសំឡឹងឃើញកីឡាករវ័យក្មេង មានសមត្ថភាពល្អ គួរទទួលយកបាន ព្រោះពួកគេមានឆន្ទៈល្អ ហើយគោលបំណងសហព័ន្ធ ឲ្យចង់កីឡាករវ័យក្មេង ចូលរួមការប្រកួតឲ្យបានច្រើនដែលជាបទសោធន៍ដ៏ធំសម្រាប់ពួកគេ ។
បញ្ជាក់ ៖ លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ និងប្រធានសហព័ន្ធកីឡា វាយកូន ឃ្លីលើតុកម្ពុជា បានឧបត្ថម្ភ កីឡាករវ័យក្មេងក្នុងម្នាក់១០០ដុល្លារ គ្រូបង្វឹក ប្រតិភូ និងចៅក្រម និងក្រុមកីឡាករយុវជន ក្នុង ម្នាក់២០០ដុល្លារ ។ លោកបណ្ឌិត ដួង ហេង អនុប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជាបានឧបត្ថម្ភ គ្រូបង្វឹក ប្រតិភូ និងចៅក្រម និងក្រុមកីឡាករ ទាំង២៥នាក់ ក្នុងម្នាក់៥០ដុល្លារ៕