The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករឆ្នើមប៉ទុយហ្គាល់ Bernardo Silva នៅក្នុងពេលដែលមានដំណឹងអំពីការចាកចេញពីក្លឹប Man City នៅពេលខាងមុខនេះនោះបច្ចុប្បន្នគាត់ កំពុងទទួលបាននូវពាក្យចចាមអារ៉ាមដែរថា នឹងត្រូវផ្លាស់ទៅចូលរួមជាមួយនឹងក្លឹប Barcelona ជាមិនខាន។
ឆ្លើយតបទៅនឹងសំណួរនិងការលើកឡើងនេះកីឡាករ Silva បានចេញមកអះអាងថាលោកមិន ចង់ពិភាក្សាណាមួយអំពីអនាគតរបស់ គាត់នៅពេលនេះ នៅឡើយពីព្រោះកំពុង តែផ្តោតយកចិត្តទុកដាក់ ខ្លាំងទៅលើពានរង្វាន់ The Nationa League នៅឡើយ។
គេជឿជាក់ថា Barcelona ពិតជាកំពុងចាប់អារម្មណ៍ជាមួយ នឹងទំរង់លេងរបស់កីឡាករវ័យ២៧ឆ្នាំ រូបនេះ យ៉ាងខ្លាំងហើយក៏មានការអះអាងដែរថា កន្លងមកនេះមាកការជួបប្រាស្រ័យ គ្នាជាមួយនឹងភ្នាក់ងាររបស់ក្លឹបលោក Jorge Mendes ទៅហើយផងដែរ៕
ប្រែសម្រួល៖ស៊ុនលី