ភ្នំពេញ៖ ដូចដែលទស្សនិកជនបានជ្រាបរួចមកហើ់យថា អ្នកនាង ហ្វី យ៉ាតា គឺជាតារាស្រីមួយដួង ក្នុងចំណោមតារាស្រីមួយចំនួនទៀត ដែលទស្សនិកជន និយមតាមដានរឿងជីវិតឯកជន ជាពិសេសគឺរឿងជីវិតស្នេហារបស់នាងតែម្ដង ។
ជាការពិតណាស់ អ្នកមេម៉ាយហាយសូ ហ្វី យ៉ាតា ត្រូវបានគេដឹងថា ជាតារាស្រីស្រស់សោភាដែលតែងតែប្ដូមុខគូស្នេហ៍ជាច្រើន ហើយចាប់តាំងពីពេលដែលនាងប្រកាសចែកផ្លូវជាមួយលោក ហេង ពិទូ ជាលើកទីពីរមក ឃើញថានាងបានរកឃើញអ្នកស្អំបេះដូងយ៉ាងឆាប់រហ័ស ដោយបុរសនោះជាជនរបទេស វ័យក្មេង រូបសង្ហារម្នាក់ ។
ចាប់តាំងពីបង្ហាញមុខគូស្នេហ៍ថ្មីជាជនបរទេសមក គេសម្គាល់ឃើញថា នាងតែងតែបង្ហាញសកម្មភាពថតកៀកកើយយ៉ាងផ្អែមល្ហែមជាមួយគ្នា ពេលខ្លះថែមទាំងថតរីបបែបស៊ីអារម្មណ៍ថែមទៀតផង ដែលជាហេតុនាំឱ្យមានទស្សនិកជនមួយចំនួនរិះគន់ទៅលើសកម្មភាពទាំងនោះ ។ ប៉ុន្តែជាមួយគ្នានេះដែរ ថ្មីៗនេះតារាម៉ូឌែលសិចស៊ី ហ្វី យ៉ាតា និងគូស្នេហ៍ បានថតរូបឱ្យសម្អាងការមួយជាលក្ខណៈកូនកម្លោះក្រមុំរៀបការ ក៏នាងនៅតែទទួលបានពាក្យរិះគន់ដដែល ដោយលើកនេះមានម្ចាស់គណនីហ្វេសប៊ុកមួយរិះគន់ទៅលើកាយវិការរបស់នាងម្ដង ។
នៅលើរូបថតរបស់ ហ្វ៊ី យ៉ាតា មានគណនីហ្វេសប៊ុកមួយបានសរសេររិះគន់ថា ស្លៀកពាក់បុរាណ សូមជួយធ្វើខ្លួនឱ្យបុរាណផង កុំឱ្យគេមើលងាយសីលធម៌ខ្មែរ ។ ហើយចំពោះមតិនេះ បានធ្វើឱ្យ ហ្វ៊ី យ៉ាតា អត់ទ្រាំពុំបានក៏តបទៅវិញភ្លាមៗ ដោយចោទជាសំនួរថា កន្ហែងណាដែលធ្វើឱ្យគេមើលងាយ? គូស្នេហ៍នាងស្លៀកឈុតរៀបការ ហើយផ្អែមល្ហែមជាមួយគ្នាអត់បានមែនទេ? ខូចសីលធម៌ត្រង់ណា?
មិនតែប៉ុណ្ណោះនាង ក៏បានបង្ហោះសារមួយសុំឱ្យម្ចាស់គណនីហ្វេសប៊ុកមួយនោះ ជួយបកស្រាយ នូវអ្វីដែលខ្លួនបានរិះគន់ទៀតផង ។
គួរឱ្យដឹងថា អ្នកមេម៉ាយកូនមួយ ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បានបង្ហាញមុខមាត់គូស្នេហ៍របស់នាងយ៉ាងច្បាស់ ព្រមទាំងលាយឡំសកម្មភាពស្នេហាផ្អែមល្ហែមជាមួយគ្នា ក្រោយពីប្រកាសបែកគ្នាជាមួយលោក ហេង ពិទូ កាលពីជាង ៣ ខែមុនមកនេះ ៕ ដោយ៖ ម៉ានី