កីឡា

អតីតគ្រូបង្វឹក អៀរឡង់ខាងជើង Billy Binghamទទួលមរណៈភាព នៅអាយុ ៩០ ឆ្នាំ

អៀរឡង់ខាងជើង៖ គ្រួសាររបស់លោកបានប្រកាសកាលពីថ្ងៃសុក្រថា អតីតកីឡាករជម្រើសជាតិអៀរឡង់ខាងជើង និងអតីតគ្រូបង្វឹកអៀរឡង់ ខាងជើង Billy Bingham ដែលបានដឹកនាំប្រទេស របស់លោកទៅ World Cup ២ដង និងបានគ្រប់គ្រង Everton និង Greece បានទទួលមរណភាពក្នុងអាយុ ៩០ ឆ្នាំហើយ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

លោក Bingham បានដឹកនាំអៀរឡង់ខាងជើង២ដងដល់ វគ្គផ្តាច់ព្រ័ត្រ World Cup លើកទីមួយកាលឆ្នាំ ១៩៨២ នៅពេលពួកគេបានផ្តួលម្ចាស់ផ្ទះអេស្ប៉ាញដ៏ល្បីល្បាញ ហើយម្តងទៀតនៅឆ្នាំ១៩៨៦។លោកកើតនៅ East Belfast លោកបានឆ្លងកាត់ជួរនៃ Glentoran មុនពេលចូលរួមជាមួយ Sunderland កាលឆ្នាំ ១៩៥០ ហើយបន្តលេងជាមួយ Luton, Everton ដែលលោកក្រោយមកក៏បានគ្រប់គ្រង និង Port Vale ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កូនប្រុសរបស់ Bingham លោក David បាននិយាយថា ប៉ាត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺវង្វេងកាលឆ្នាំ ២០០៦ ហើយខ្ញុំគិតថា វាជាការគោរពចំពោះឆន្ទៈរបស់លោកដែលលោកបាន គ្រប់គ្រងរយៈពេល ១៦ ឆ្នាំទៀតចាប់ពីការធ្វើរោគវិនិច្ឆ័យនោះ រហូតដល់ពេលលោកបានស្លាប់។

លោកបានលាចាកលោកដោយសន្តិវិធីកាលពី យប់មិញវេលាម៉ោង ១០ និង ៣០ នាទី នៅក្នុងផ្ទះថែទាំមួយនៅ Southport ។ យើងពិតជាមានមោទនៈភាពណាស់ចំពោះ ប៉ារបស់យើងទាំងអស់ដែលសម្រេចបាន៕ដោយ៖លី ភីលីព

Most Popular

To Top