The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបសេដ្ឋីបារាំង PSG កំពុងចាប់ផ្តើមធ្វើការក្នុងការស្វែងរក តំណែងគ្រូបង្វឹកថ្មីម្នាក់ដើម្បីមកជំនួសតំណែងរបស់លោក Mauricio Pochettino។
បច្ចុប្បន្នគេជឿជាក់ថា PSG គឺបានធ្វើការទាក់ទងជាមួយនឹងក្លឹប Nice រួចរាល់ហើយ ដើម្បីអាចពិនិត្យមើលលទ្ធភាព នៃការផ្ទេរគ្រូបង្វឹកលោក Christophe Galtier មកបំពេញការងារនេះនាពេលខាងមុខ។
ប្រភពដដែលបានឲ្យដឹងដែរថា PSG នឹងត្រូវបានគេរំពឹងទុកថា នឹងធ្វើការប្រកាសអំពីការចែកផ្លុវគ្នាជាផ្លូវការ ហើយរវាងក្លឹបជាមួយនឹងគ្រូបង្វឹកអាហ្សង់ទីនលោក Mauricio Pochettino ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី