លោក Dmitry Muratov និពន្ធនាយកនៃកាសែតឯករាជ្យ Novaya Gazeta របស់រុស្ស៊ី បានដេញថ្លៃមេដាយមាសរង្វាន់ណូបែលសន្តិភាពរបស់លោក ក្នុងតម្លៃ ១០៣,៥ លានដុល្លារដើម្បីជួយដល់កុមារដែលបានភៀសខ្លួន ដោយសារសង្រ្គាមនៅអ៊ុយក្រែន។
មេដាយនេះត្រូវបានលក់ទៅឱ្យអ្នកដេញថ្លៃមួយដែលគេមិនស្គាល់អត្តសញ្ញាណនៅឡើយ នៅទីក្រុងញូវយ៉ក ដែលរៀបចំដោយកម្មវិធីដេញថ្លៃមួយ។
លោក Muratov បានឈ្នះពានរង្វាន់ណូបែលសន្តិភាពនេះ នៅឆ្នាំ ២០២១ ជាមួយអ្នកកាសែត Maria Ressa នៃប្រទេសហ្វីលីពីន ដោយគណៈកម្មាធិការផ្តល់កិត្តិយសដល់ពួកគេ “សម្រាប់ការខិតខំប្រឹងប្រែងរបស់ដើម្បីការពារសេរីភាពនៃការបញ្ចេញមតិ” ៕
ប្រភព៖ Sabay