អាហ្សង់ទីន៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា លោក វេជ្ជបណ្ឌិត ៨ នាក់ គិលានុបដ្ឋាយិកា និងអ្នកចិត្តសាស្រ្តម្នាក់ ដែលមើលថែវីរបុរសបាល់ទាត់ លោក Diego Maradona នឹងត្រូវកាត់ទោសពីបទមនុស្សឃាត។
លោក Maradona ជាប្រធានក្រុម ដែលឈ្នះព្រឹត្តិការណ៍ការប្រកួត កីឡាបាល់ទត់ពិភពលោក “World Cup” ឆ្នាំ ១៩៨៦ របស់អាហ្សង់ទីនបានទទួលមរណភាព កាលខែវិច្ឆិកា ឆ្នាំ ២០២០ ក្នុងអាយុ ៦០ ឆ្នាំ។ ឥឡូវនេះ ព្រះរាជអាជ្ញាអះអាងថា ការស្លាប់របស់លោកជាលទ្ធផលនៃគ្មានការយកចិត្តទុក ដាក់ដោយអ្នកថែទាំរបស់លោក។
នៅក្នុងឯកសារចំនួន ២៣៦ទំព័រមើលឃើញដោយចៅក្រម ទទួលបន្ទុកសំណុំរឿងបានចោទសួរ អាកប្បកិរិយាសកម្ម ឬដោយការធ្វេសប្រហែស របស់ជនជាប់ចោទម្នាក់ៗនាំឲ្យ និងរួមចំណែកដល់ការសម្រេច បាននូវលទ្ធផលដ៏គ្រោះថ្នាក់។
វាបាននិយាយថា មនុស្សប្រាំ៣នាក់ រួមទាំងវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកចិត្តសាស្រ្តដែលមើលថែ Maradona នៅពេលលោកស្លាប់ ត្រូវបានចោទប្រកាន់ពីបទ “មនុស្សឃាតសាមញ្ញ” មានន័យថា យកជីវិតដោយចេតនា។ បទចោទនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៨ ទៅ ២៥ ឆ្នាំ៕