ខ្សែប្រយុទ្ធ Cristiano Ronaldo បានផ្ដល់សំណងសម្រាប់ការខូចខាតទៅកាន់ផ្ទះដែលត្រូវបានបុកដោយរថយន្តតម្លៃជាង២លានដុល្លារ Bugatti Veryron របស់គេ។
អង្គរក្សម្នាក់ បានបង្កហេតុការណ៍នេះ ឡើងនៅលើកោះ Majorcaក្នុងប្រទេសអេស្ប៉ាញ ដែលជាកន្លែង របស់ Ronaldo កំពុងសម្រាកលំហែកាយ។ គេជឿជាក់ថា Ronaldo និងគ្រួសារបានឃើញគ្រោះថ្នាក់នេះ ដោយសារតែរថយន្ត របស់ពួកគេបានបើកបរ ពីក្រោយរថយន្តបង្កហេតុ។
បន្ទាប់ពីរឿងនេះ បានកើតឡើង ម្ចាស់ផ្ទះបានទៅផ្ទះជួលរបស់ Ronaldo និងត្រូវបានសន្យាសងថ្លៃខូចខាតទាំងអស់ ដែលបង្កឡើងដោយរថយន្ត Bugatti Veryron ។ ប្រភពមួយបានបញ្ជាក់ថា អង្គរក្សបង្កហេតុដែលមិនបង្ហាញឈ្មោះ បានចាកចេញពីកន្លែងកើតឡើង ទុកឲ្យបុគ្គលិកផ្សេងទៀត ដែលជួយដោយ Ronaldo នៅដោះស្រាយជាមួយប៉ូលិស ៕