បរទេស:CNNចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី១២ខែធ្នូនេះ បានសរសេរថា ជើងហោះហើរប្រភេទពាណិជ្ជកម្មប្រើប្រាស់ថាមពល អគ្គិសនី១០០ភាគរយបានបញ្ចប់ ការហោះហើរសាកល្បងមួយរបស់ខ្លួន នៅក្នុងប្រទេសកាណាដា ហើយវាបានក្លាយទៅជា អ្វីដែលប្រតិបត្តិករទេសចរណ៍បានហៅថា ជាបដិវត្តន៍ថ្មីនិង លើកដំបូងបង្អស់របស់ ពិភពលោកសម្រាប់ឧស្សាហកម្មអាកាសចរណ៍។
ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានចុះផ្សាយ ថាយន្ដហោះ៦កៅអីដែលមានអាយុកាល៦២ឆ្នាំត្រូវ បានគេបំពាក់ឡើងវិញ ជាមួយនឹងកម្លាំងម៉ាស៊ីនកម្លាំង ប្រមាណជា៧៥០សេះបានធ្វើការហោះហើរ ចេញពីទីក្រុង Vancouver កាលពីថ្ងៃអង្គារហើយ មានភាគខ្យល់ចេញចូលមិនដល់ ១៥នាទីឡើយ។
គួរបញ្ជាក់ថាដែរថា ការធ្វើតេស្តនេះ ត្រូវបានធ្វើឡើងដោយ លោក Greg McDougall នាយកប្រតិបត្តិនិងជាស្ថាបនិក ក្រុមហ៊ុន Harbor Air ដែលលោក បានចំណាយពេលក្នុងការធ្វើការសាកល្បងបើកការហោះហើរ ជាផ្លូវការ នៅលើយន្តហោះមួយ របស់ក្រុមហ៊ុនគាត់៕
ប្រែសម្រួល:ស៊ុនលី