ព័ត៌មានអន្តរជាតិ

បាក់តេរីថ្មីមួយ ប្រភេទអាចមើល ឃើញដោយភ្នែកទទេ បន្ទាប់រកឃើញ នៅវាលភក់ព្រៃកោងកាង

ការ៉ាប៊ីន ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ ស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា អ្នកវិទ្យាសាស្ត្រ បានរកឃើញបាក់តេរីថ្មីមួយ ប្រភេទដែល អាចមើលឃើញ ដោយភ្នែកទទេ ដោយដាក់ឈ្មោះវាថា ជាបាក់តេរីដ៏ធំបំផុត លើពិភពលោក ។

បាក់តេរី Thiomargarita magnifica ត្រូវបានគេរកឃើញ នៅក្នុងវាលភក់ព្រៃកោងកាង នៃសមុទ្រការ៉ាប៊ីន ហើយមានន័យថា ឥឡូវនេះអ្នកវិទ្យាសាស្ត្រ កំពុងកំណត់ឡើងវិញនូវអ្វី ដែលអាចធ្វើទៅបានសម្រាប់បាក់តេរី ។ សារពាង្គកាយកោសិកា តែមួយមិនអាចបង្កជំងឺបាន មានប្រវែងប្រហែល២សង់ទីម៉ែត្រ ហើយត្រូវបានផ្ទុក នៅក្នុងថង់ភ្នាសតូចៗ ។

លោក Jean-Marie Volland អ្នកជំនាញខាងជីវសាស្ត្រសមុទ្រ បានចេញផ្សាយការសិក្សា អំពីទម្រង់ជីវិតថា វាមានទំហំធំជាងបាក់តេរីធម្មតា រាប់ពាន់ដង ហើយការរកឃើញបាក់តេរីនេះ គឺដូចជាការជួប ជាមួយមនុស្ស ដែលមានកម្ពស់ខ្ពស់ដូចភ្នំអេវឺរេស។ វាជាទំហំធំជាងអ្វីដែលយើងគិតថា ជាទំហំ អតិបរមា អាចធ្វើទៅបានសម្រាប់បាក់តេរីតែមួយ ពួកវាមានទំហំ និងរូបរាងដូចរោមភ្នែកដូចគ្នា ។

ពួកវាត្រូវបានរកឃើញ នាតំបន់មួយចំនួននៅទីក្រុង Guadeloupe តំបន់ការ៉ាប៊ីន “Caribbean” ក្នុងទឹកសមុទ្រ ដែលសម្បូរទៅដោយស្ពាន់ធ័រ ដោយមីក្រូជីវវិទូ លោក Universite des Antilles និងជាសហអ្នកដឹកនាំការសិក្សា Olivier Gros ។ លោកបាននិយាយថា កាលឆ្នាំ ២០០៩ ខ្ញុំបានរកឃើញសរសៃពណ៌ស វែងភ្ជាប់ទៅនឹងស្លឹក នៃដើមកោងកាង។ ខ្ញុំបានរកឃើញសរសៃបែបនេះ គួរឲ្យចាប់អារម្មណ៍ ខ្ញុំនាំពួកគេត្រលប់ទៅមន្ទីរ ពិសោធន៍ដើម្បីវិភាគពួកគេ ៕ដោយ៖លី ភីលីព

Most Popular

To Top