កីឡា

Arsenal ត្រៀមខ្លួនប្រជែង ខ្សែការពារម្នាក់របស់ Ajax ជាមួយនឹង Man UTD

The Mirror នៅថ្ងៃនេះ បានចេញផ្សាយថាក្លឹបកាំភ្លើងធំ Arsenal បានដាក់ពាក្យស្នើសុំទិញ កីឡាករខ្សែការពារឆ្នើមរបស់ Ajax ម្នាក់ដែលមានឈ្មោះថា Lisandro Martinez ជាមួយនឹងតម្លៃខ្លួន ប្រមាណជា៣៥លានផោន។

មុនពេលនេះកីឡាករ Martinez គឺជាកីឡាករគោលដៅដ៏អទិភាពម្នាក់ សម្រាប់គ្រូបង្វឹកក្លឹបបិសាចក្រហម Man UTD លោក Erik ten Hag ព្រមជាមួយនឹងកីឡាករមួយរូបទៀត នៅ Ajax ផងដែរ គឺកីឡាករ Jurien Timber។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្លឹបកាំភ្លើងធំ Arsenal គឺហាក់បីដូចជាបានត្រៀមខ្លួន យ៉ាងរួចរាល់ក្នុងការ ប្រកួតប្រជែងនេះជាមួយគ្នា ដើម្បីធ្វើយ៉ាងណា អាចទទួលបានកុងត្រា ជាមួយនឹងតារាឆ្នើម ជនជាតិអាហ្សង់ទីនរូបនេះ នៅរដូវក្តៅនេះឲ្យបាន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top