ប៉មបុរាណមួយអាយុជិតមួយសតវត្ស ស្ថិតនៅលើកំពូលភ្នំ ក្រុងសៀងហៃ បានបង្កើតឯតទគ្គកម្មផ្អៀងខ្លាំង ជាងគេនៅលើពិភពលោក ពោលគឺខ្លាំងជាងប៉ម Pisa របស់អ៊ីតាលីទៅទៀត។
អគារប៉មនេះ មានរាង៨ជ្រុងសាងសង់ឡើង នៅឆ្នាំ១០៧៩ នាសតវត្សទី១១ ក្នុងសម័យរាជវង្សសុងមានកម្ពស់ប្រហែល២០ម៉ែត្រ ដែលពីអតីតកាលជាសំណង់ នៃព្រះពុទ្ធសាសនាក្នុងប្រទេសចិន។ អគារប៉មសៀងហៃចាប់ផ្តើមផ្អៀងនៅក្នុងឆ្នាំ១៩៧៨ ទៅទិសឦសាន ដោយលទ្ធផលអង្កេតចុងក្រោយនេះឃើញថា វាផ្អៀងក្នុងកម្រិតប្រហែល៧,១០អង្សា។
ប៉មសៀងហៃមានប្រវត្តិយូរលង់ ជិត១០០០ឆ្នាំ ចាត់ទុកថាជាឫសគល់នៃវប្បធម៌ ដ៏សំខាន់របស់ក្រុងសៀងហៃ។ អគារប៉មត្រូវបាន ត្រួតពិនិត្យចំនួន២លើក ក្នុងមួយឆ្នាំដោយស្ថានភាព នៃការផ្អៀងនេះនៅតែស្ថិតក្រោមការអភិរក្ស និងជួសជុលដោយអាជ្ញាធរ៕ Source: Sabay