ភ្នំពេញ៖ តារាសម្តែងល្បីឈ្មោះ ក្រសោបពានរង្វាន់ ជាច្រើន ក្នុងដៃ កញ្ញា ស៊ីន យូប៊ីន បានធ្វើឱ្យមហាជន ចាប់អារម្មណ៍មិនស្ទើរ ក្នុងសំលៀកបំពាក់ ហូលផាមួងខ្មែរ នៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍ដ៏នាពេលថ្មីៗនេះ ជាពិសេសទឹកមុខ កាយវិការពិតជាសមសួន ជានារីខ្មែរណាស់។
នៅក្នុងកម្មវិធីជាមួយថា្នក់ដឹកនាំ ស៊ីន យូប៊ីន បានទម្លាយនៅលើបណ្តាញ សង្គមដោយនិយាយថា «ពិធីមង្គលការចៅស្រី របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងកូនប្រុសអ្នកឧកញាលាង ម៉េង(chipmong group ) នាព្រឹកនេះ សូមជូនពរគូរស្វាមីភរិយាថ្មី អោយស្រលាញ់គ្នា ដល់ចាស់កោងខ្នង និងមានសុភមង្គល់ ក្នុងដំណើរជីវិតគូ»។ ជាមួយគ្នា នេះមហាជន ក៏បានពោលសរសើរតារាស្រីរូបនេះមិនដាច់ពីមាត់ ថារូបនាងពិតជាគួរស្រលាញ់ណាស់ ថែមទាំងមានកាយវិការទន់ភ្លន់ ក្នុងកម្មវិធីមង្គលដ៏ប្រណីតអធិមអធម នៃវង្សត្រកូលអ្នកមាន ទាំងស៊ែររូបភាពនិងសរសើរផង ។
គួរបញ្ជាក់ផងដែរថា មង្គលការដ៏ធំប្រចាំពាក់កណ្ដាលឆ្នាំ ២០២២ ដែលបានប្រារព្ធឡើង នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២២ របស់គ្រួសារអភិជន អ្នកមានមុខមាត់ ក្នុងសង្គមកម្ពុជា កំពុងធ្វើឱ្យមហាជន អ្នកប្រើប្រាស់បណ្ដាញសង្គម ជាច្រើននាំគ្នាកោតសរសើរ នៃការរៀបចំតុបតែងលម្អ ។
ហើយត្រូវបានគេដឹងថា ជាមង្គលការ របស់វង្សត្រកូលអ្នកអភិជន ជាន់ខ្ពស់នេះ ដោយកូនកំលោះឈ្មោះ អ៊ឹង ឫទ្ធី ជាកូនប្រុស របស់អ្នកឧកញ៉ា លាង ម៉េង អគ្គនាយក និងជាសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និង លោកជំទាវ គឹម ចាន់ណា ចំណែកឯកូនក្រមុំមានឈ្មោះថា ផន សុផានីសា គឺជាចៅស្រីរបស់ ឯកឧត្តម ជា សុផារ៉ា និង ជាកូនស្រី របស់លោកជំទាវ ជា ជុតិម៉ា និង ឯកឧត្តមបណ្ឌិត ម៉ឹង មករា ៕
ដោយ៖ ម៉ានី