ស្វីស៖ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិលោក Thomas Bach បាននិយាយថា កិច្ចសហប្រតិបត្តិការដ៏រឹងមាំក្នុងចំណោមគណៈកម្មាធិការអូឡាំពិកជប៉ុន និងរដ្ឋាភិបាលកម្រិតផ្សេងៗរបស់ប្រទេសនេះ បានឈរលើទីក្រុង Sapporo ជាបេក្ខភាពធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡារដូវរងាឆ្នាំ ២០៣០ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
រដ្ឋធានី Hokkaido ជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងាឆ្នាំ ១៩៧២ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការប្រារព្ធការប្រកួតឆ្នាំ ២០៣០ និងប្រឈមមុខនឹងការដេញថ្លៃគូប្រជែងពីទីក្រុង Salt Lake និង Vancouver ពីមុនធ្វើជាម្ចាស់ផ្ទះកាលឆ្នាំ ២០០២ និងឆ្នាំ ២០១០ រៀងគ្នា។ គណៈកម្មាធិការអូឡាំពិកអេស្ប៉ាញកាលពីខែមុនបានលុបចោលការដេញថ្លៃធ្វើជាម្ចាស់ផ្ទះសម្រាប់ Pyrenees-Barcelona ។
បទសម្ភាសន៍ជាមួយសារព័ត៌មានក្យូដូនៅទីស្នាក់ការគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅទីក្រុង Lausanne លោក Bach បាននិយាយថា កម្រិតខ្ពស់នៃការសម្របសម្រួលរវាងភាគីពាក់ព័ន្ធនៅក្នុងប្រទេសជប៉ុនមានសារសំខាន់ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតដោយជោគជ័យ។ លោក Bach បានបន្តថា កិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាជ្ញាធរ និងរដ្ឋាភិបាលកម្រិតផ្សេងៗគ្នា ហើយម្យ៉ាងវិញទៀតក៏មានកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគណៈកម្មាធិការអូឡាំពិកជប៉ុន ។ ហើយការសហការ និងការគាំទ្របែបនេះគឺជាកត្តាសំខាន់មួយសម្រាប់រាល់បំណងធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក។
ដោយការចង្អុលបង្ហាញថា ទីក្រុងSalt Lake អាចពន្យារពេលការដេញថ្លៃរបស់ខ្លួនដល់ឆ្នាំ ២០៣៤
លោក Bach បាននិយាយថា លោកមិនចង់ឲ្យមានការប្រកាសក្នុងពេលដំណាលគ្នានៃម្ចាស់ផ្ទះឆ្នាំ ២០៣០ និង ២០៣៤ ដូចដែលបានកើតឡើងនៅពេលទីក្រុងប៉ារីស និងឡូសអេនជឺលេស ត្រូវបានគេដាក់ឈ្មោះថា ជាម្ចាស់ផ្ទះនៃការប្រកួតរដូវក្តៅឆ្នាំ ២០២៤ និង ២០២៨។ បុរសជនជាតិអាល្លឺម៉ង់អាយុ ៦៨ ឆ្នាំអាណត្តិជាប្រធាន IOC បញ្ចប់នៅឆ្នាំ ២០២៥ បាននិយាយថា ការបែងចែក២ដងនឹងចងភាពជាអ្នកដឹកនាំថ្មីរបស់គណៈកម្មាធិការទៅនឹងសកម្មភាពរយៈពេលវែងប្រហែលជាមិនសមស្របបំផុតក្នុងការផ្លាស់ប្តូរកាលៈទេសៈអន្តរជាតិ៕ដោយ៖លី ភីលីព