កីឡា

ដូចជាច្បាស់ហើយដែរ Liverpool នឹងទិញកីឡាករជប៉ុនរូបនេះ បានលើកលែងតែ Man United ចេញមុខនៅនាទីចុងក្រោយ

កាសែតអង់គ្លេស The Mirror នៅថ្ងៃសុក្រទី១៣ខែធ្នូនេះ បានសរសេរថាក្លឹបហង្សក្រហម Liverpool នឹងអាចចុះកុងត្រាជាមួយនឹងកីឡាករ ខ្សែបម្រើឆ្នើមជប៉ុន Takumi Minamino បានក្នុងខែមករានេះ ដោយគ្មានគូប្រជែងណាមួយឡើយ លើកលែងតែ Man United នឹងហ៊ានចំណាយខ្ទង់ណាមួយ លើសពីតម្លៃខ្លួនបច្ចុប្បន្នរបស់កីឡាករ គឺប្រមាណជា៧,៧៥លានផោន។

ក្នុងនោះផងដែរកាសែតអង់គ្លេសបានថែមទាំងសរសេរថាការធ្វើតេស្តសុខភាពក៏បញ្ចប់ទៅរួចរាល់ដែលមានន័យថាកីឡាករជប៉ុនរូបនេះនឹងអាចចុះកុងត្រាជាផ្លូវការផ្លាស់មកអង់គ្លេសបានក្នុងខែមករានេះ។

ទោះបីជាមិនទាន់មានការប្រកាសផ្ទាល់ពីសំណាក់កីឡាករ និងក្លឹបទាំងពីរក្តី ប៉ុន្តែអ្វីដែលយើងអាចមើលឃើញនោះ គឺថា Liverpool បានតាមដានកីឡាកររូបនេះជាច្រើនសប្តាហ៍និងការចចារជាមួយនឹងក្លឹប Salzburg រួចរាល់ហើយផងដែរ។ ម្យ៉ាងមួយទៀតម្ចាស់ក្រុមហ៊ុន ឧបត្ថម្ភធំរបស់ក្លឹបអូទ្រីសមួយនេះ គឺជាអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹង Liverpool នាពេលកន្លងមកផង៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top