បច្ចេកវិទ្យា

ឧបករណ៍តាមដានរបស់ Apple រកឃើញ នៅលើរថយន្តប៉ូលីស គ្មានស្លាកសញ្ញា នៅខេត្ត Aichi

ណាហ្គោយ៉ា ៖ ប្រភពស៊ើបអង្កេតបាននិយាយថា ឧបករណ៍តាមដាន របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple Inc. ត្រូវបានគេរកឃើញភ្ជាប់ទៅនឹង រថយន្តប៉ូលីសគ្មានស្លាក សញ្ញានៅទីក្រុង Toyota ខេត្ត Aichi ដោយវាសង្ស័យថា ក្រុមឧក្រិដ្ឋកម្ម Yakuza ជាអ្នកទទួលខុសត្រូវ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ប្រភពបាននិយាយថា ប៉ូលីសកំពុងចោទប្រកាន់ថា អង្គការឧក្រិដ្ឋកម្ម មួយបានដាំ AirTag ជាឧបករណ៍ដាក់ទីផ្សារ សម្រាប់ប្រើប្រាស់ក្នុងការ កំណត់ទីតាំងរបស់ផ្ទាល់ខ្លួន ដើម្បីតាមដានចលនា របស់អ្នកស៊ើបអង្កេត ។ រថយន្តដាក់ស្លាកត្រូវបានប្រើ សម្រាប់ស៊ើបអង្កេតក្រុមឧក្រិដ្ឋកម្ម និងឧក្រិដ្ឋកម្មគ្រឿងញៀន ។

ឧបករណ៍អាចរកទិញ បានត្រូវបានរកឃើញនៅក្នុងប្រអប់ ប្លាស្ទិកពណ៌ខ្មៅភ្ជាប់ជាមួយ នឹងបំពង់ខ្យល់នៃរថយន្តកាលពីខែឧសភា ដោយអ្នកស៊ើបអង្កេត កំពុងចូលទៅក្នុងរថយន្តកន្លែង ចំណតនៃស្ថានីយ៍ប៉ូលីស ។

ប្រភពដដែលបានបន្តថា ចំណតរថយន្តបើកជាសាធារណៈ និងមិនទាន់មានរបាយការណ៍អំពី AirTags ត្រូវបានរកឃើញនៅលើ រថយន្តផ្សេងទៀត នោះទេ ។ ឧបករណ៍នេះមានអង្កត់ផ្ចិតប្រហែល ៣.២សង់ម៉ែត្រ ហើយបញ្ជូនសញ្ញាប៊្លូធូស អាចត្រូវបានរកឃើញ ដោយទូរសព្ទនៅជិត ឬឧបករណ៍ស្រដៀងគ្នា ។ ដោយប្រើកម្មវិធីទូរស័ព្ទ iPhone បន្ទាប់មកម្ចាស់អាចកំណត់ទីតាំង នៃស្លាកអាចភ្ជាប់ជាមួយវត្ថុដូចជាកាបូប ឬសោជាដើម។
ក្រោយកើតហេតុ នគរបាលខេត្ត Aichi បានចេញសេចក្តីណែនាំ ប្រាប់មន្ត្រីជំនាញ ឲ្យធ្វើការបោសសម្អាត យានយន្តរបស់ពួកគេ ដើម្បីធានាថា មិនមានវត្ថុសង្ស័យ ត្រូវបានភ្ជាប់មកជាមួយឡើយ ៕

Most Popular

To Top