ព្រឹត្តិការណ៍

ការផ្ទុះភ្នំភ្លើងដ៏កាចសាហាវ នៅលើកោះសរបស់ញូវហ្សេឡែន អាចបង្កជាការបាក់ដីការផ្ទុះ និងរលកយក្សស៊ូណាមិ

ញូវហ្សេឡែន៖ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ការផ្ទុះភ្នំភ្លើងនៅកោះសន្តិភាពនៅញូវ ហ្សេឡែនដែលបានសម្លាប់មនុស្សយ៉ាងតិច៥នាក់ រួចទៅហើយ អាចបង្កឲ្យមានការបាក់ដី និងរលកយក្សស៊ូណាមិ ខណៈពេលពួកគេធ្វើដំណើរទេសចរណ៍ នៅទីនោះក៏មានគ្រោះមហន្តរាយដែលកំពុងកើតឡើងនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។


លោក Chris Eldersសាស្រ្តាចារ្យភូគព្ភសាស្រ្តនៃសាលាវិទ្យាសាស្ត្រផែនដី និងសាកលវិទ្យាល័យផែនទីនបានប្រាប់ថា ផេះដែលហុយចេញពីភ្នំភ្លើង Whakaari អាចបង្កជាភ្លៀងធ្លាក់ខ្លាំង។ ភាគល្អិតផេះត្រូវបានបោះចោលទៅក្នុងបរិយាកាសគឺល្អក្នុងការទាក់ទាញ និងប្រមូលដំណក់ទឹកក្នុងពពកបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង បន្ទាប់ពីការផ្ទុះ។


នេះអាចបណ្តាលឲ្យថ្មមិនស្ថិតស្ថេរ ដែលបានបង្កើតឡើងភ្លាមៗ បន្ទាប់ពីការផ្ទុះនេះត្រូវបានគេលាងចុះពីលើភ្នំភ្លើងនៅក្នុងការរអិលបាក់ដីអាចបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរដល់ទាំងអ្នកជួយសង្គ្រោះ និងភ្ញៀវទេសចរដែលនៅលើកោះ។


លោកសាស្ត្រាចារ្យ Elders បាននិយាយថា វានៅតែមិនមានសុវត្ថិភាពសម្រាប់អ្នកជួយ សង្គ្រោះ ចុះចតនៅលើកោះនេះ ។ នៅពេលមានការផ្ទុះដូចនេះផេះនឹងហូរយ៉ាងលឿនហើយបង្កើតថ្ម មិនស្ថិតស្ថេរ ហើយទឹកភ្លៀងណាដែលអាចបណ្តាលមកពីផេះបានបញ្ចោញទៅក្នុងបរិយាកាសអាចបណ្តាលឲ្យមានការរអិលបាក់ដី ប្រសិនបើថ្មមិនស្ថិតស្ថេររលុង៕ដោយ៖លី ភីលីព

Most Popular

To Top