កីឡា

អតីតកីឡាករបាល់ទាត់​ ជម្រើសជាតិមួយរូប ត្រូវបានឃាត់ខ្លួន​ ពីបទរក្សាទុកគ្រឿងញៀន

គូឡាឡាំពួរ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីសបានប្រាប់ឲ្យដឹងថា អតីតកីឡាករបាល់ទាត់ជម្រើសជាតិម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីលោកត្រូវបានគេសង្ស័យថា មាន Syabu ក្នុងទីក្រុង Johor Bahru កាលពីថ្ងៃសៅរ៍ទី ៩ ខែកក្កដា។

Berita Harian បានរាយការណ៍ថា ជនសង្ស័យវ័យ ៣៦ ឆ្នាំរូបនេះ លេងឲ្យក្រុម Super League ជាច្រើន ក្រៅពីពាក់អាវ Harimau Malaya និង Harimau Muda ។ ផ្អែកលើព័ត៌មានអតីតកីឡាកររូបនេះ ត្រូវបានគេនិយាយថា ត្រូវបានឃុំខ្លួន នៅទីស្នាក់ការប៉ូលីសស្រុក Johor Bahru ខាងជើង (IPD) ។

ទន្ទឹមនឹងនេះ គេហទំព័រព័ត៌មានមួយចំនួនផ្សេងទៀត បានរាយការណ៍ថា អតីតកីឡាករកើត Melaka បានឈ្នះពានរង្វាន់ Super League ចំនួន៦ជាមួយនឹងក្រុម២ផ្សេងគ្នា ក្នុងអំឡុងឆ្នាំ ២០០៩ ដល់ ២០១៧។ លោកក៏បានឈ្នះពានរង្វាន់ FA Cup, Malaysia Cup និង Sumbangsih Cup ផងដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top