អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់សុីន សុីណាវ៉ាត់ត្រា ប្រកាសវិលត្រឡប់មកកាន់ មាតុប្រទេសវិញ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៍មាន បាងកកប៉ុស្តិ៍ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២២។
“ពិតណាស់ ខ្ញុំនឹងត្រឡប់ ទៅកាន់ប្រទេសថៃវិញ” លោក ថាក់សុីន ថ្លែងតាមរយៈបណ្តាញសង្គម ClubHouse។ នេះអាចជាការឆ្លើយតប របស់លោកអតីតនាយករដ្ឋមន្រ្តី ទៅកាន់លោកប្រាយុទ្ធ ចាន់អូចា ដែលបានលើកឡើង ពីរូបលោក កាលពីពេលថ្មីៗនេះ។
លោក ថាក់សុីន ថែមទាំងនិយាយ បែបឌឺឱ្យលោកប្រាយុទ្ធ ថា “នៅពេលណាដែល អ្នកសារព័ត៍មានសួរ ឫ មានការជជែកវែកញែក នៅក្នុងសភា លោក ប្រាយុទ្ធ តែងនឹកដល់ខ្ញុំមុនគេ”។ ការលើកឡើងរបស់លោក ថាកសុីន បន្ទាប់ពីនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ប្រាប់ឱ្យគណបក្សភឿថៃ នាំយកអតីតនាយករដ្ឋមន្រ្តី ២រូបរបស់ខ្លួន ដែលបានភៀសខ្លួន ទៅក្រៅប្រទេស៕ Source: Sabay