កីឡា

Leicester City បញ្ជាក់ហើយថា នឹងមិនមានការលក់កីឡាករ រូបណាចេញឡើយ ក្នុងខែមករានេះ

ក្រោយមានលេចឬព័ត៌មាន កាន់តែច្រើន អំពីការចាកចេញ របស់កំពូលកីឡាករល្អៗ របស់ក្លឹប នៅថ្ងៃសុក្រទី១៣ ខែធ្នូនេះ The Sun បានសរសេរថាគ្រូបង្វឹកក្លឹប Leicester City លោក Brendan Rodgers បានចេញមកអះអាងថា ក្លឹបនឹងមិនលក់ កីឡាករសំខាន់រូបណាម្នាក់ ចេញពីក្លឹបឡើយ នៅក្នុងខែមករានេះ។

កន្លងមកទាំងកីឡាករ Ben Chiwell ដែលមានព័ត៌មានថា នឹងត្រូវបានក្លឹបតោខៀវ Chelsea ទិញចេញពីក្លឹបនិងកីឡាករ James Maddison ក៏នឹងអាចផ្លាស់ទៅលេង ជាមួយនឹងក្លឹបបិសាចក្រហម Man United ផងប៉ុន្តែលោក Rodgers បានបញ្ជាក់ឈ្មោះ កីឡាករទាំងនោះយ៉ាងច្បាស់ថា នឹងត្រូវតែបន្តលេងនៅ King Powers ដដែល។

ក្រោយការមកដឹកនាំក្លឹប រដូវកាលដំបូងនេះ លោកRodger កំពុងតែធ្វើឲ្យទំរង់លេងរបស់ក្លឹប មានការរីកចម្រើនយ៉ាងខ្លាំង កំពុងស្ថិតនៅក្នុង ចំណាត់ថ្នាក់ លេខរៀងទី២ ហើយកុងត្រារបស់គាត់ គឺនៅសល់រយៈពេល ៣ឆ្នាំកន្លះទៀត ដែលគាត់អាចទទួលបាន ប្រមាណជា៥ម៉ឺនផោន ក្នុងមួយសប្តាហ៍៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top