កីឡា

Man United ទាក់ទង Mertens សង្ឃឹមកុងត្រាផ្ទេរ មិនមានតម្លៃខ្លួន

The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១៤ ខែធ្នូ បានឲ្យដឹងថា ក្លឹបបិសាចក្រហមMan United ត្រូវបានគេជឿជាក់ថា កំពុងមានទំនាក់ទំនងជាមួយ នឹងកីឡាករខ្សែបម្រើម្នាក់ របស់ក្លឹប Napoli ហើយសង្ឃឹមថា នឹងអាចមានកុងត្រាថ្មី អាចកើតឡើងក្នុងពេលខាងមុខ។

Dries Mertens ក្នុងវ័យ៣២ឆ្នាំ កំពុងបង្ហាញទំរង់លេងដ៏ល្អ សម្រាប់ក្លឹប Napoli ប៉ុន្តែមិនមានកុងត្រាថ្មី នឹងកើតឡើងទេនោះចុងបញ្ចប់ រដូវកាលនេះកីឡាករនឹងអាចដើរចេញ ដោយមិនមានតម្លៃខ្លួនឡើយ ដោយក្នុងនោះប្រធានក្លឹបលោក Aurelio de Laurentiis ធ្លាប់បានបដិសេធហើយនឹង មិនបន្តកុងត្រាថ្មីដែលមានរយៈពេល ២ឆ្នាំ និងតម្លៃប្រមាណជា ៦លានផោននោះឡើយ។

ក្រៅតែពី Man United ក៏មានក្លឹប Inter Milan ផងដែរដែលត្រូវបានគេជឿជាក់ថា បានបង្ហាញចំណាប់អារម្មណ៍ ចង់បានកីឡាករខ្សែបម្រើឆ្នើម ប៊ែលហ្ស៊ិករូបនេះខណៈដែល Dortmund ក៏កំពុងដាក់សំណើរមួយចំនួន ទៅដល់កីឡាករផ្ទាល់ផងដែរ ៕

ប្រែសម្រួល: ស៊ុន លី

Most Popular

To Top