កីឡា

Rodgers ក្លាយជាបេក្ខភាព មុនគេទាំងដែល Pep មិនទាន់ចាកចេញផង

The Sunsports នៅថ្ងៃអាទិត្យ ទី១៥ ខែធ្នូនេះបានជឿជាក់ថា ក្លឹបមេឃខៀវ Man City ជាពិសេសប្រធានក្លឹបបាននាំគ្នា ធ្វើការកំណត់បានបេក្ខភាពថ្មីម្នាក់ ហើយប្រសិនបើសិនជាមានការចាកចេញ ណាមួយពីសំណាក់លោក Pep Guardiola។

កន្លងមកលោក Pep ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ហើយថា លោកនឹងមិនចាកចេញពីក្លឹបមុនកុងត្រា របស់គាត់ដែលកំពុងមាន សុពលភាពដល់ឆ្នាំ២០២១ នោះឡើយប៉ុន្តែក្នុងស្ថានភាព ដែលកំពុងឃ្លាតឆ្ងាយពីគូប្រជែង Liverpool ក្នុងការលើកពានអង់គ្លេសនោះ វាជឿជាក់ថា នឹងអាចមានការប្រែប្រួល។

បច្ចុប្បន្ន Man CIty មានទៅដល់ ១៧ពិន្ទុ ឃ្លាតឆ្ងាយពី Liverpool ហើយសប្តាហ៍នេះទៀតនឹងត្រូវប៉ះ ក្រុមខ្លាំងកាំភ្លើងធំ Arsenal ផងដែលនឹងធ្វើឲ្យ Man CIty កាន់តែលំបាកក្នុងការរកបាន ៣ពិន្ទុមកវិញ៕

ប្រែសម្រួល: ស៊ុន លី

Most Popular

To Top