ព័ត៌មានអន្តរជាតិ

អ្នកប្រយុទ្ធបរទេសអាមេរិក​២នាក់​, កាណាដាម្នាក់ និង​ស៊ុយអែត​ម្នាក់​ ស្លាប់ អំឡុង​ការ​ប៉ះទង្គិច​ជាមួយ​ កង​កម្លាំង​រុស្ស៊ី​ក្នុង​ទីក្រុង Donbass

បរទេស៖ បញ្ជាការ​ក្រុម​យុទ្ធជន​បរទេស​គាំទ្រ​ក្រុង​គៀវរបស់​អ៊ុយក្រែន​បាន​លាតត្រដាង​ពី​ស្ថានភាព​នៃ​ការ​ស្លាប់​របស់​ជនជាតិ​អាមេរិក​២នាក់​, ជា​ជនជាតិ​កាណាដាម្នាក់ និង​ស៊ុយអែត​ម្នាក់​ អំឡុង​ការ​ប៉ះទង្គិច​ជាមួយ​កង​កម្លាំង​រុស្ស៊ី​ក្នុង​ទីក្រុង Donbass។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខេកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា មេបញ្ជាការ Ruslan Miroshnichenko បានប្រាប់សារព័ត៌មាន Politico កាលពីថ្ងៃសៅរ៍ថា ពលរដ្ឋអាមេរិក Luke ‘Skywalker’ Lucyszyn និង Bryan Young , ជនជាតិកាណាដា Emile-Antoine Roy-Sirois និង Edvard Selander Patrignani ជនជាតិស៊ុយអែត ត្រូវបានសម្លាប់កាលពីថ្ងៃទី១៨ ខែកក្កដា។

បុរសទាំង៤នាក់នោះ គឺជាផ្នែកនៃអង្គភាពប្រតិបត្តិការពិសេសមួយនៅក្នុងកងកម្លាំងការពារទឹកដីអ៊ុយក្រែននៅក្នុងទីក្រុង Seversk ដែលថ្មីៗនេះជាកន្លែងនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។

លោក Miroshnichenko បាននិយាយថា កាលពីថ្ងៃច័ន្ទ ក្រុមអ្នកប្រយុទ្ធគឺជាផ្នែកមួយនៃក្រុមដែលត្រូវបានបញ្ជូនទៅបេសកកម្មទៅកាន់ភូមិ Grigorovka ចម្ងាយប្រហែល៣ គីឡូម៉ែត្រភាគពាយព្យនៃទីក្រុង Seversk ជាកន្លែងដែលកងកម្លាំងរុស្ស៊ីសម្រុកព្យាយាមឆ្លងកាត់ទន្លេមួយ។

ពួកគេ​ (ក្រុមប្រយុទ្ធបរទេស) បាន​បំពេញ​កិច្ចការ​របស់​ពួកគេ​ហើយ ប៉ុន្តែ «​នៅ​ចុងបញ្ចប់​នៃ​បេសកកម្ម ពួកគេ​ត្រូវ​បាន​វាយឆ្មក់​ដោយ​រថក្រោះ​រុស្ស៊ី​»​៕ប្រែសម្រួល៖ ណៃ តុលា

Most Popular

To Top