កីឡា

កាយសម្ព័ន្ធកម្ពុជា ឈ្នះមេដាយម ៤គ្រឿង នៃ KOREA OPEN AEROBIC COMPETITION BY VIRTUAL

ភ្នំពេញ ៖ ប្រភេទកីឡាកាយសម្ព័ន្ធកម្ពុជា កាលពីពេលថ្មីៗនេះ ដណ្ដើមបានមេដាយ ចំនួន៤គ្រឿង នៃព្រឹត្តិការណ៍ការប្រកួតកីឡា កីឡាកាយសម្ព័ន្ធ ដែលមានរហ័សនាមថា “KOREA OPEN AEROBIC COMPETITION BY VIRTUAL” នៅប្រទេសកូរ៉េខាងត្បូង គឺមេដាយប្រាក់២គ្រឿង និង មេដាយសំរិទ្ធ២គ្រឿង ។

លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធបានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅ រយៈពេល២ថ្ងៃ គឺថ្ងៃទី២៣ និង២៤ កក្កដាដោយមានប្រទេសចំនួន ២៣ចូលរួម ចំណែកកីឡាករ-កីឡាការិនីកីឡាកាយសម្ព័ន្ធកម្ពុជា ទើបធ្វើឲ្យការប្រកួត KOREA OPEN AEROBIC COMPETITION BY VIRTUAL នៅថ្ងៃទី២៣ និង២៤ ខែកក្កដា ឆ្នាំ២០២២ ក្រុមកីឡាកាយសម្ព័ន្ធ អាអេរ៉ូប៊ិកកម្ពុជា ទទួលបានមេដាយប្រាក់២ និងសំរឹទ្ធិ ២ ។

លោកបានបន្តថា ដឹកនាំ និងកីឡាករ-កីឡាការិនីកីឡាកាយសម្ព័ន្ធកម្ពុជាត្រូវចាំថា គ្មានក្រៅពីការទទួលយកការពិតទេ ខ្លួនខុសទទួលកំហុស និងសុំទោស នោះជាការទទួលខុសត្រូវ ជាភាពជោគជ័យសម្រាប់កូនៗនាពេលអនាគត ។ ក្រុមសម្ដែងមានគ្នា៥នាក់នោះប្រជែងបានមេដាយប្រាក់មួយគ្រឿង។ សមាជិកក្រុមទាំង៥រូបមានជឿន ចាន់បូរី ហាស់ សុខហ៊កីឡាករង៉ែត តុលា កីឡាករត្រន ប៊ុនធឿន និង កីឡាការិនីម៉ូ ស្រីពៅ ។

ចំពោះវិញ្ញាសាសម្ដែង៣នាក់(Trio) ដែលកម្ពុជាដណ្ដើម បានមេដាយប្រាក់មួយគ្រឿង ក្នុងនោះកីឡាករហាស់ សុខហ៊ កីឡាករ ត្រន ប៊ុនធឿន និង កីឡាការិនីម៉ូស្រីពៅ ។ វិញ្ញាសាសម្ដែងគូ(Mixed Pair)ដែលមានកីឡាករហាស់ សុខហ៊ និងកីឡាការិនីម៉ូស្រីពៅដណ្ដើមបានមេដាយសំរិទ្ធ១គ្រឿង ។ វិញ្ញាសាដម្ដែងជាក្រុម៥នាក់ក៏ដណ្ដើមបានមេដាយសំរិទ្ធមួយគ្រឿងដែរដែលក្នុងនោះមានកីឡាការិនីឌឹម អ៊នធិតា កីឡាការិនីឈួន សុវណ្ណបញ្ញាកីឡាការិនីសួស ស្រីពៅ កីឡាការិនីណេម សុខហេង និងកីឡាការិនីស៊ីវ ចន្ថា ។

ចំពោះវិញ្ញាសាសម្ដែងជាឯកត្តជនបុរស នារីមិនបានទទួលមេដាយឡើយ ហើយដោយឡែងវិញ្ញាសាជាក្រុម៣នាក់ដែលមានកីឡាករស្រ៊ាន វួចទ្រី កីឡាការិនីឈួន ស្រីនាថ និងកីឡាការិនីច្រឹង ចាន់ត្រា បានចំណាត់ថ្នាក់លេខ៤ ។

លោកណយ ផាណា បានចាត់ទុកថា នេះជាសមិទ្ធិផល នៃការខិតខំប្រឹងប្រែងរបស់គ្រូ បង្វឹកគ្រូជំនួយកីឡាករកីឡាការិនី ដើម្បីបង្កើននូវសមត្ថភាពចប្បេកទេស ស្វែងរកឧត្តមភាពជូនជាតិ មាតុភូមិនាឆ្នាំ២០២៣ខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ។
លោកក៏អះអាងដែរថាអ្វីដែលបានទទួលនេះគឺបានដោយការចង្អុលបង្ហាញ និងដាក់ចេញនូវផែនការ យុទ្ធសាស្រ្តច្បាស់លាស់ របស់លោកថោង ខុនរដ្ឋមន្ត្រីក្រសួងទេស ចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងលោកឧក ញ្ញាសុខ ហុង ជាអនុប្រធានទើបធ្វើ ឲ្យឆ្នាំ២០២២នេះជាឆ្នាំជោគជ័យ នៃកីឡាកាយសម្ព័ន្ធកម្ពុជា ។

សូមបញ្ជាកថា កាលស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ កាលពីខែឧសភាកន្លងមក កីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយប្រាក់៣គ្រឿង លើវិញ្ញាសាក្រុមទ្រីយ៉ូ និងគូនិងសំរិទ្ធ១ លើវិញ្ញាសាឯកត្តជនបុរស ៕

Most Popular

To Top