កីឡា

ប្រធាន​ក្លឹប​ថា វា​គ្មាន​ផ្លូវ​ទេ​ដែល Ronaldo មក​លេង​នៅ AT Madrid

ក្លឹប Atletico Madrid បាន​បដិសេធ​ ក្នុង​ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​របស់ Manchester United កីឡាករ Cristiano Ronaldo ​ដោយ​បញ្ជាក់​​ថា វា​គ្មាន​ផ្លូវ​នឹង​កើត​ឡើង​​ឡើយ ។

កីឡាករ​វ័យ​៣៧​ឆ្នាំ ​​បាន​ត្រលប់​មក​កាន់ United វិញ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ បន្ទាប់​​ពី​ខកខាន​​ដំណើរ​ ប្រកួត​កម្ដៅ​សាច់​ដុំ​របស់​ក្លឹប ​ទៅ​ប្រទេស​ថៃ​និង​អូស្ត្រាលី​រយៈពេល​១៧​ថ្ងៃ។ Ronaldo នឹង​និយាយ​តទល់​គ្នា ​ជាមួយ​អ្នក​ចាត់​ការ​ថ្មី Erik ten Hag ពាក់ព័ន្ធ​នឹង​អនាគត​។ ​វា​ក៏​ជា​ការ​ជួប​គ្នា​លើក​ដំបូង​រវាង​អ្នក​ទាំង​ពីរ​ ចាប់​តាំង​ពី Ronaldo សុំ​ក្លឹប​ចាកចេញ ។

ភ្នាក់ងារ​របស់​​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​​លោក Jorge Mendes កំពុង​ព្យាយាម​ស្វែង​រក​ការ​ផ្ទេរ ប៉ុន្តែ​ក្លឹប Bayern Munich និង Chelsea បាន​និយាយ​បដិសេធ​អស់​ហើយ។ នៅ​ពេល​នេះ AT Madrid ជា​ក្លឹប​មួយ​ទៀត​ដែល​មិន​​ចង់​បាន Ronaldo។

លោក Enrique Cerezo និយាយ​ក្នុង​​កម្មវិធី​វិទ្យុ​ ក្នុង​ប្រទេស​អេស្ប៉ាញ​ ប្រធាន​ក្លឹប AT Madrid លោក Enrique Cerezo បាន​បញ្ជាក់​ថា លោក​មិន​ដឹង​នរណា​បង្កើត​រឿង​ Ronaldo ផ្លាស់​ទៅ AT នោះ​ទេ ។ វា​​មិនមែន​ជា​ការ​ពិត​ឡើយ ។ វា​ពិត​ជា​មិន​អាច​ទៅ​រួច​សម្រាប់ Ronaldo ដែល​អាច​មក Atletico Madrid។ សម្រាប់​បិសាច​ក្រហម​​វិញ​នៅ​តែ​រក្សា​ជំហរ ​មិន​ចង់​លក់​​កីឡាករ​របស់​ខ្លួន៕ ​​​​

Most Popular

To Top