ព័ត៌មានអន្តរជាតិ

តារាសម្ដែងនាង Jessica Biel បង្ហាញរូបរាងមិន គួរឲ្យជឿរបស់នាងលើ ឆ្នេរសមុទ្រ Sardinia ជាមួយស្វាមី

អាមេរិក ៖ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា តារាសម្ដែង និងតារាម៉ូ ដែលអាមេរិកនាង Jessica Biel បង្ហាញរូបរាងមិនគួរឲ្យជឿ របស់នាងក្នុងឈុតប៊ីគីនី សក់ពណ៌ទង់ដែង នៅពេលនាងដើរលេង នៅឆ្នេរសមុទ្រ Sardinia ជាមួយស្វាមី គឺលោក Justin Timberlake ។

នាង Jessica Biel បានបង្ហាញភាពខ្លាំងក្លា របស់នាង នៅពេលនាងបាន ដោះអាវឈុតប៊ីគីនី និងបាតខោខូវប៊យ ខណៈពេលកំពុងដើរលេង នៅលើឆ្នេរខ្សាច់ក្នុងទីក្រុង Sardinia ជាមួយនឹង Justin Timberlake កាលពីថ្ងៃព្រហស្បតិ៍ ។ តារាស្រីវ័យ ៤០ ឆ្នាំរូបនេះ មើលទៅគួរឲ្យរំជួលចិត្ត ពេលនាងទៅមុជទឹកសមុទ្រ ខណៈស្វាមីរបស់នាង សម្រាកលំហែកាយនៅក្បែរ នោះជាមួយនឹងដប Corona ។

ដើមទ្រូងដ៏ធំរបស់នាង Jessica បង្ហាញពេញលើឈុតប៊ីគីនីពណ៌សដៃវែង ដែលនាងបានពាក់ជាមួយ ផ្កាបែបពណ៌ទង់ដែង។ តារា I Now Pronounce You Chuck & Larry បំពាក់ដោយមួកមានគែមធំទូលាយ និងពាក់អាវយន្តហោះពណ៌ខ្មៅ សម្រាប់ថ្ងៃឆ្នេររបស់នាង ។
លោក Justin អាយុ ៤១ ឆ្នាំបានជ្រើសរើស ដើម្បីបិទបាំងទោះបីជាមានអាកាស ធាតុក្តៅក៏ដោយ ដោយស្លៀកពាក់អាវធំ ពណ៌ខ្មៅដៃវែង និងខោហែលទឹកពណ៌បៃតង ៕ ដោយ៖លី ភីលីព

Most Popular

To Top