ព័ត៌មានអន្តរជាតិ

ចិន ព្រមានផែនការ ដាក់ពង្រាយ កងទ័ពមីស៊ីល របស់អាមេរិក នៅជប៉ុន

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួង ការពារជាតិចិន ឲ្យដឹងថា ប្រទេសចិន នឹងចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់ ប្រសិនបើសហរដ្ឋអាមេរិក ធ្វើតាមផែនការដាក់ពង្រាយ កងទ័ពមីស៊ីលរបស់ខ្លួន នៅក្នុងប្រទេសជប៉ុន ។

លោក Wu Qian អ្នកនាំពាក្យ ក្រសួងការពារជាតិ របស់ប្រទេសចិន បានធ្វើការលើកឡើងខាងលើ ក្នុងការឆ្លើយតបនឹង ការស៊ើបអង្កេត របស់សារព័ត៌មាន ទាក់ទងនឹងបញ្ហានេះ។

លោក Wu បានលើកឡើងថា ចេតនា របស់សហរដ្ឋអាមេរិក ក្នុងការធ្វើទង្វើបែបនេះ គឺមានគ្រោះថ្នាក់ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ នៃបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាសន្តិភាព និងស្ថិរភាពក្នុងតំបន់៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top