អេស្ប៉ាញ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា ប្រទេសអេស្ប៉ាញ បានបញ្ជាក់ពីការស្លាប់លើកទី២របស់ខ្លួនពីជំងឺអុតស្វា ខណៈចំនួនករណីនៅទូទាំងពិភពលោក នៅតែបន្តកើនឡើង ហើយប៉ុន្មានថ្ងៃបន្ទាប់ពីអង្គការសុខភាពពិភពលោកបានប្រកាសការរាតត្បាត នៃជំងឺនេះជាភាពអាសន្នសុខភាពសកល។
ក្រសួងសុខាភិបាលរបស់ប្រទេសនេះ បានបញ្ជាក់ពីអ្នកស្លាប់នៅថ្ងៃសៅរ៍នេះ ខណៈចំនួននៃការឆ្លងបានកើនឡើង ដល់ ៤,២៩៨ ធ្វើឲ្យវាក្លាយជាអ្នកដឹកនាំពិភពលោក ទាក់ទងនឹងករណីផ្ទុកករណី នៅខាងក្រៅសហរដ្ឋអាមេរិក។ តំបន់នៃទីក្រុង Madrid និង Catalunya រាប់ចំនួនករណីច្រើនជាងគេ ដោយមានចំនួន ១.៦៥៦ និង ១.៤០៦ រៀងគ្នា។
យ៉ាងហោចណាស់មានអ្នកផ្ទុកជំងឺអុកស្វាចំនួន ១២០ នាក់បានតម្រូវឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យនៅប្រទេសអេស្ប៉ាញ រាយការណ៍ពី El Mundo ដែលតំណាងឲ្យ ៣.២ ភាគរយនៃករណី ខណៈអ្នកជំនាញម្នាក់ បានព្រមានថា អាចមានការស្លាប់បន្ថែមទៀត។ វាកើតឡើងបន្ទាប់ពីបុរសវ័យកណ្តាលម្នាក់ មកពី Alicante តំបន់ Valencia បានក្លាយជាអ្នកស្លាប់ដំបូងគេ នៅអឺរ៉ុបកាលពីថ្ងៃសុក្រ។
លោកមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ប៉ុន្តែអាជ្ញាធរសុខាភិបាលបាននិយាយថា លោកបានស្លាប់ដោយសារជំងឺ រលាកខួរក្បាលទាក់ទងនឹងជំងឺនេះ ជាស្ថានភាពធ្ងន់ធ្ងរធ្វើឲ្យខួរក្បាលហើម។ វាធ្វើតាមការស្លាប់បុរសអាយុ ៤១ឆ្នាំនៅប្រទេសប្រេស៊ីល។ លោកមានផលវិបាក នៃប្រព័ន្ធភាពស៊ាំធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Eduardo de Menezes ក្នុងទីក្រុង Belo Horizonte រដ្ឋ Minas Gerais នៅពេលលោកទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍៕ ដោយ៖លី ភីលីព