កីឡាករនៅ Premier League មិនតម្រូវឲ្យលុតជង្គង់ រៀងរាល់មុនពេលប្រកួតទៀតទេ ចាប់រដូវកាលឆ្នាំ២០២២/២៣ តទៅ។
កន្លងទៅចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតមក កីឡាករ PL តម្រូវឲ្យលុតជង្គង់ រៀងរាល់មុនពេលប្រកួតគឺ ដើម្បីបង្ហាញពីការចូលរួមគាំទ្រ យុទ្ធនាការ Black Live Matter ដែលជាយុទ្ធនាការលើកកម្ពស់ ការលុបបំបាត់ការរើសអើងពណ៌សម្បុរ និងការរើសអើងនានា ដែលបានកើតឡើងក្រោយប៉ូលិស នៅសហរដ្ឋអាមេរិក បានធ្វើអនុវត្តច្បាប់ជ្រុលធ្វើឲ្យស្លាប់ បុរសជនជាតិស្បែកខ្មៅម្នាក់ យ៉ាងអធិកអធម។
ចាប់ពីរដូវកាលថ្មីតទៅនេះ កីឡាករ PL នឹងលុតជង្គង់នៅក្នុងពេលប្រកួតសំខាន់ៗ មួយចំនួនប៉ុណ្ណោះដូចជាប្រកួតនៅខែតុលា មីនា ក្នុងពេល Boxing Day, ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃ PL, FA Cup និង League Cup ៕ Source: Sabay