ប្រេស៊ីល៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ម្ចាស់ជើងឯកពិភពលោកកីឡាជីជិតស៊ីជនជាតិប្រេស៊ីលលោក Leandro Lo បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវបានបាញ់សម្លាប់ ដោយប៉ូលីសក្រៅកាតព្វកិច្ចក្នុងពិធីជប់លៀងមួយ។
កីឡាករវ័យ៣៣ឆ្នាំរូបនេះបានទៅប្រគុំតន្ត្រីនៅទីក្រុង Sao Paulo នៅពេលកលោកបានឈ្លោះ ជាមួយបុរសម្នាក់ទៀត។ លោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែបានប្រកាសថា ត្រូវគេបាញ់គ្រាប់ចំក្បាល
បានស្លាប់ប៉ុន្មានម៉ោងក្រោយមក។ លោក Lo ជាអត្តពលិកកីឡាជីជិតស៊ូរបស់ប្រេស៊ីល ដែលទទួលបានជោគជ័យបំផុត គ្រប់ពេល ហើយបានឈ្នះជើងឯកពិភពលោកចំនួន៨ ជាខ្សែក្រវាត់ខ្មៅចាប់តាំងពីឆ្នាំ ២០១២។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ប៉ូលីសម្នាក់ដែលមិនបានបំពេញកាតព្វកិច្ច ត្រូវបានចាប់ខ្លួនដោយសង្ស័យថា បានបាញ់សម្លាប់កីឡាកររូបនេះ។ ការឈ្លោះប្រកែកគ្នានេះបានកើតឡើង បន្ទាប់ពីជនសង្ស័យបានចូល ទៅក្នុងរង្វង់មិត្តភ័ក្ដិរបស់លោក Lo ហើយព្យាយាមបង្ករឿង ដោយប្រើកាយវិការគំរាមកំហែងដោយប្រើដបកែវ៕ ដោយ៖លី ភីលីព