The Foot Mercato ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹប Inter Milan កំពុងចាប់អារម្មណ៍ ទៅលើកីឡាករខ្សែការពារ Jean Clair Todibo យ៉ាងខ្លាំងទុកសម្រាប់ជំនួសតំណែង របស់កីឡាករ Milan Skriniarដែលជឿជាក់ថា នឹងអាចធ្វើការចាកចេញនាពេលខាងមុខ។
ក្លឹបកន្លងមកមិនដែលប្រកែកទេថា នឹងធ្វើការលក់កីឡាករ Skriniar ចេញប៉ុន្តែបានអះអាងដែរថា កំពុងធ្វើការវាស់វែងនិងធ្វើការស្វែករកជម្រើសនិងគោលដៅ ដើម្បីមកត្រៀមជំនួសតំណែងដ៏សំខាន់មួយនេះ ជាមុនសិនមុននឹងធ្វើការសម្រេចចិត្ត ចុងក្រោយ។
ទោះបីជាយ៉ាងណាក្តី Todibo រូបនេះគឺជាកីឡាករកំពុងទាក់ចិត្តក្លឹបធំៗ របស់អឺរ៉ុបផងដែររួមទាំង PSG និង Chelsea ផងប៉ុន្តែបច្ចុប្បន្ន Inter មិនទាន់បានសម្រេចចិត្តណាមួយនៅឡើយ សម្រាប់កីឡាករគោលដៅថ្មីៗ ដែលមានទាំង Manuel Akanji, Merih Demiral និងកីឡាករ Nikola Milenkovic ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី