បច្ចេកវិទ្យា

អាមេរិក​ កំពុងតាមដានកូរ៉េខាងជេីង យ៉ាងដិតដល់​ ខណៈពេលកំណត់ ចុងឆ្នាំជិតមកដល់

វ៉ាស៊ីនតោន៖​ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក​ ដូណាល់​ ត្រាំ​ បានលេីកឡេីងថា​ លោកនឹងខកចិត្តប្រសិនបើ មានអ្វីមួយកំពុងដំណើរការនៅក្នុងប្រទេសកូរ៉េខាងជើង​ ហើយសហរដ្ឋអាមេរិកកំពុងតាមដានរបបនេះ យ៉ាងយកចិត្តទុកដាក់។

ភាពតានតឹងរវាងប្រទេសទាំងពីរ បានកើនឡើងនៅមុន កាលបរិច្ឆេទកំណត់​ចុងឆ្នាំដែលបានកំណត់ ដោយកូរ៉េខាងជើង​ បន្ទាប់ពីរបបនេះបានណែនាំឱ្យបន្តការ សាកល្បងនុយក្លេអ៊ែរ​ ឬមីស៊ីលរយៈចម្ងាយឆ្ងាយ។

ការអត្ថាធិប្បាយរបស់លោក ដូណាល់​ ត្រាំ ធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង​ កាលពីថ្ងៃសុក្របានធ្វើការ សាកល្បងម៉ាស៊ីនរ៉ុក្កែតជាលើកទី២ ក្នុងរយៈពេលមិនដល់ មួយសប្តាហ៍នៅឯកន្លែងបាញ់បង្ហោះផ្កាយរណប សូហែរបស់ខ្លួន៕

ដោយ​ ឈូក​ បូរ៉ា

Most Popular

To Top